ភ្នំពេញ ៖ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែមេសា នេះបានបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ថ្មី ចំនួន២ករណីបន្ថែមទៀត ជាស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិកាណាដា។ស្ត្រីជនជាតិវៀតណាម ដែលរកឃើញវិជ្ជមានកូវីដ១៩នោះ មានអាយុ២៤ឆ្នាំ ជាអ្នកទេសចរ ស្នាក់នៅអាផាតាមិនមួយនៅផ្លូវលេខ៣០២ ក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ ចំណែកឯបុរសជនជាតិកាណាដា អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាមខាងលើ បម្រើការនៅកាស៊ីណូក្នុងរាជធានីភ្នំពេញ។សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ កម្ពុជាមានករណីជំងឺកូវីដ១៩សរុបចំនួន ១២២នាក់ ហើយករណីជាសះស្បើយគឺមានចំនួន ៧៧នាក់ ឬស្មើនឹងជាង ៦៣ភាគរយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ