លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទាំងអស់ប្រើប្រាស់ក្រមាខ្មែរជំនួសឱ្យការប្រើម៉ាស់វិញដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងដើម្បីជាវិធានការជួយការពារសុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនប្រឆាំង និង ការ រាតត្បាត នៃ ជំងឺ កូវីដ 19 ផង និង ដើម្បី ជួយ លើក ស្ទួយ ផលិត ផល ក្រមា ខ្មែរ ផង ហើយ ម្យ៉ាង ទៀត ក៏ ដើម្បី ជួយទប់ ស្កាត់ ការ តំលើង ថ្លៃ ម៉ាស់ របស់ អ្នក លក់ ឆ្លៀតឱកផងនិងជួយលើកស្ទួយផលិតផលក្រមាខ្មែរផង ហើយម្យ៉ាងទៀតក៏ដើម្បីជួយទប់ស្កាត់ការ តំលើងថ្លៃម៉ាស់របស់អ្នកលក់ឆ្លៀតឱកាសមួយចំនួនផង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ការជួយប្រើប្រាស់ផលិតផលក្រមាខ្មែរគឺនឹងជួយធ្វើឱ្យក្រមាខ្មែរលក់ដាច់ថែមទៀត និងម្យ៉ាងទៀតដើម្បីកុំឱ្យម៉ាស់ឡើងថ្លៃ ជាពិសេសអ្នកត្បាញក្រមានឹងកាន់តែមានការងារធ្វើថែមទៀត។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅថ្ងៃស្អែកនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ លោកនឹងបង់កក្រមាខ្មែរទៀតផងដើម្បីជំរុញការប្រើប្រាស់ផលិតផលខ្មែរ សូមកុំមានការខ្មាស់អៀនព្រោះការបង់កក្រមាក៏ជាទំនៀមទម្លាប់ខ្មែរផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ