ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​សែន​សុខ ផ្តល់​អំណោយ​ជូន ប្រជាពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​១២០​គ្រួសារ មក​ពី​សង្កាត់​ចំនួន​០៣
Mon,02 March 2020 (Time 05:47 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 708នាក់)


ភ្នំពេញ​៖ លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ និង​ជា​ប្រធាន​កិត្តិ​សយ​អនុសាខា​កាកបាទ​ក្រហម​ខណ្ឌ រួម​ជាមួយ​ប្រធាន អនុប្រធាន សមាជិក​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទ​ក្រហម​ខណ្ឌ និង​ព្រះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​សាក្យមុនី កិត្តិ​បណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿ​ន ព្រះ​អគ្គាធិការរង នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ សមាជិក​ថេរ​សភា នៃ​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អនុគណ​ខណ្ឌ​សែន​សុខ ជា​សម្តេច​ព្រះ​ចៅអធិការ​វត្ត​សំរោង​អណ្តែត បាន​និមន្ត អញ្ជើញ ជួប​សួរសុខទុក្ខ និង នាំយក​អំណោយ មនុស្សធម៌ កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​ទ័លក្រ​ចំនួន​១២០​គ្រួសារ មក​ពី​សង្កាត់​ចំនួន​០៣​គឺ សង្កាត់​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី និង​សង្កាត់​ឃ្មួញ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​សំរោង​អណ្តែត ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ៩​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២០ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ប្រធាន​កិត្តិ​សយ​អនុសាខា​កាកបាទ​ក្រហម​ខណ្ឌ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច និង ថ្នាក់ដឹកនាំ តែងតែ​គិតគូ​យកចិត្តទុកដាក់​ខ្ពស់​បំផុត លើ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ទុក្ខ​លំបាក​ជ​ន​រងគ្រោះ ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ក្រោម​ការដឹកនាំ​ប្រកបដោយ​គិត​បណ្ឌិត​របស់​សម្តេច ទើប​កម្ពុជា​ទទួលបាន​នូវ​សុខ សន្តិភាព និង​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។ សូម​ថែរក្សា​សុខភាព​ដោយ​ការបរិភោគ​មាន​អនាម័យ​ល្អ ដើម្បី​ចៀស​ពី​ជំងឺ​ផ្សេងៗ និង​កុំ​ជឿ​តាម​ការឃោសនា​អកុសល​ផ្សេងៗ ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច ធ្វើ​ប្រទេសជាតិ​ខាតបង់​សេដ្ឋកិច្ច របស់​ជន​អគតិ​មួយចំនួន​តូច​។​

​អំណោយ​មនុស្សធម៌ ដែល​បាន​ប្រគល់ជូន​នាពេល​នេះ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​ចំនួន​០១​បាវ ស្មើនឹង​៣០​គីឡូក្រាម ឃី​ត​០១​កញ្ចប់ ថវិកា​៣០,០០០​រៀល​។​

​អំណោយ​ទាំងនេះ​ទទួលបាន​ពី​សប្បុរស​ជន​រួម​មាន​៖ កាកបាទក្រហមកម្ពុជា អង្ករ​១២០​បាវ លោក តាំង សុភា​វុ​ធ អនុប្រធាន​កិត្តិយស​អនុសាខា ឧ​ប​ត្ត​ម​ថវិកា​១.២០០.០០០​រៀ លោក គឹម ជឺ អនុប្រធាន​កិត្តិយស​អនុសាខា ឧបត្ថម​ថវិកា​១.២០០.០០០​រៀល លោក ប៉ោយ ប៉ូ​លី ប្រធានការិយាល័យ ដន​ស​ភ ខណ្ឌ ឧបត្ថម​ថវិកា​១.២០០.០០០​រៀល​
​សម្តេច​សាក្យមុនី កិត្តិ​បណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿ​ន ព្រះ​អគ្គាធិការរង នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ សមាជិក​ថេរ​សភា នៃ​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អនុគណ​ខណ្ឌ​សែន​សុខ ជា​សម្តេច​ព្រះ​ចៅអធិការ​វត្ត​សំរោង​អណ្តែត ឃី​ត​១២០​កញ្ចប់ អង្ករ​០១​តោន​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ