កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាលជាលើកដំបូង ក្រោយឯកឧត្តមត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុក ទាំង១១ ក្នុងខេត្តកណ្ដាល ត្រូវធើ្វការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមដងផ្លូវ តាមសួនច្បារ សាលារៀន និងពង្រឹងការអនុវត្ត សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ អោយបានល្អប្រសើរ មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិតជាសំខាន់ណាស់ នៅតាមបណ្ដាលក្រុង-ស្រុក ដែលនេះជាការឆ្លុះបញ្ចាំងអោយឃើញពីការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងប្រទេសជាតិទាំងមូល ព្រមទាំងសបញ្ជក់ពីការយកចិត្តទុកដាក់លើសោភ័ណ្ឌភាពក្រុង-ស្រុក ផងដែរ។ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវការប្រកួតប្រជែង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដាលក្រុង-ស្រុក ទាំង១១ ដើម្បីតាមដាន និងពិនិត្យមើល តើក្រុង-ស្រុកណាមួយ ដែលមានការអភិវឌ្ឍន៍រីកចំរើនជាងគេ និងយកធើ្វជាគំរូ អោយស្រុក-ក្រុង ផ្សែងៗទៀតអនុវត្តតាម។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់កងកម្លាំងមន្ត្រីនគរបាលទាំងអស់ ត្រូវទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ដែលភាគច្រើនកើតនៅតាមព្រំដែន ដូច្នេះត្រូវការពារ ទប់ស្កាត់អោយបានជាដាច់ខាត ដើម្បីសុវត្ថិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើងទាំងអស់គ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ