ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ចំនួន ២៥១​គ្រួសារ នៅ​ខេត្ត​ក្រចេះ ទទួលបាន​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា​
Sat,29 February 2020 (Time 11:50 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 685នាក់)


(​ក្រចេះ​) នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា និង​សហការី រួម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ចំនួន ២៥១​គ្រួសារ រួមមាន ចាស់​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​រស់នៅ​ក្នុង​ស្រុក​ឆ្លូង ស្រុក​ព្រែក​ប្រសព្វ ស្រុក​ចិត្រ​បុរី និង​ក្រុង​ក្រចេះ​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នេះ លោកជំទាវ​អគ្គលេខាធិការ បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្ដាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក អាណិត​ស្រឡាញ់ យ៉ាង​ជ្រាលជ្រៅ និង​នាំយក​អំណោយ​សម្រាល​ការលំបាក​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ទាំងអស់​។ ជាមួយគ្នានេះ លោកជំទាវ​អគ្គលេខាធិការ បាន​ពាំនាំ​សារ​អំពាវនាវ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ថែទាំ​សុខភាព ពិសារ​ទឹក​ឆ្អិន​យ៉ាងហោច​ណាស់​ឲ្យបាន​២​លីត្រ​ក្នុង​មួយថ្ងៃ ជាពិសេស សូម​បងប្អូន ត្រូវ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យបាន​ស្អាត ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ និង​បើកបរ​ដោយ​ប្រុងប្រយ័ត្ន ពាក់មួក​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ និង​ហាម​ដាច់ខាត​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។ ជា​ចុងក្រោយ​នេះ សូម​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ពិនិត្យ​សុខភាព​ឲ្យបាន​៤​ដង​មុន​ពេល​សម្រាល​។ លោកជំទាវ បានបញ្ជាក់​ថា ក្រួសួងសុខាភិបា​ល បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ការបង្ការ​និង​ការប្រុងប្រយ័ត្ន និង​វិធានការ​ឆ្លើយតប​ជំងឺ​គ្រុន​ផ្តាស​សាយ​បក្សី​(H5N1) សូម​បងប្អូន​ប្រុងប្រយ័ត្ន បរិភោគ​សាច់មាន់ សាច់​ទា ឬ​ស៊ុត​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​។​

​បន្ទាប់​ពី​បញ្ចប់​ពិធី​ចែក​អំណោយ​ទាំង​ពីរ​កន្លែង​រួច​មក លោកជំទាវ​អគ្គលេខាធិការ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​តាម​ខ្នង​ផ្ទះ​ចំនួន ៤​គ្រួសារ នៅក្នុង ៣​ភូមិ មាន ឃុំ​ឆ្លូង ស្រុក​ឆ្លូង និង​សង្កាត់​អូ​ឫស្សី​១ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។ អំណោយ​ដែល​បាន​ចែក​ជូន​គ្រួសារ​នីមួយៗ​រួមមាន ៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង មុង​១ ភួយ​១ សារុង ១ ក្រមា​១ អាវយឺត ១ និង​ថវិកា មួយចំនួន​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ