ភ្នំពេញ៖ សមាគមខ្មែរកម្ពុជាក្រោម សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (kkkhrda) សហការជាមួយអង្គការដៃគូចំនួន៨ ទៀត នៅព្រឹក ថ្ងៃទី៣១ ខែមករា នេះបានរៀបចំសិក្ខាសាលាស្តីពី "យុទ្ធនាការលទ្ធផលរបាយការណ៍ស្រាវជ្រាវពីបញ្ហារខ្មែរក្រោម ព្រមទាំងយន្តការអន្តរជាតិនានាដែលពាក់និងខ្មែរក្រោម" ដែលសិក្ខាសាលានេះ ចាប់ផ្ដើមនៅម៉ោង៨ និង៤៥ នាទី នៅភោជនីយដ្ឋានទន្លេបាសាក់២ អគារលេខ៥៣៤ មហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង១០០នាក់។អង្គការសមាគមខ្មែរក្រោម ដែលបានចូលរួមនោះរួមមាន សមាគមខ្មែរកម្ពុជាក្រោម សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (kkkhrda) អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ (ACT), អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO), វិទ្យាស្ថានសន្តិភាពកម្ពុជា (PC), លេខាធិការដ្ឋាន អង្គការសមាគមខ្មែរកម្ពុជាក្រោម (KS), មិត្តសមាគមខ្មែរកម្ពុជាក្រោម (F ), មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម (K ), សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម (US) និង មូលនិធិខ្មែរសម្រាប់អ្នកក្រីក្រ (KH)។លោក សឺន យឿង ប្រធានប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានថ្លែងថាអង្គសិក្ខាសាលានេះមានគោលបំណងដូច1- ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ដែលបានរកឃើញបញ្ហារបស់ខ្មែរក្រោមដែលកំពុងរស់នៅព្រះរាជាណាចក្រ កម្ពុជា និងយន្តការអន្តរជាតិដែលពាក់ព័ន្ធនឹងបញ្ហាខ្មែរក្រោម។2- បង្កើនការយល់ដឹង និងបញ្ហាបពីបញ្ហារបស់ខ្មែរក្រោមទៅដល់ស្ថាប័នជាតិ និងអន្តរជាតិ3- ស្វែងរកការគាំទ្រ ការអន្តរាគមន៍ ក្នុងការដោះស្រាយបញ្ហារបស់ខ្មែរក្រោម។លោកអះអាងថា ខ្មែរក្រោមគឺជាជនជាតិដើម ដែលប្រមូលផ្តុំរស់នៅតាមតំបន់ដែលមានវិសាលភាពចាប់ពីភាគខាងត្បូងកម្ពុជាដែលជាទឹកដីរបស់កម្ពុជានាសម័យអាណាចក្រខ្មែរ ដែលមានផ្ទៃដី ៦៨,៩៦៥ គីឡូម៉ែត្រក្រឡា បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងដោយសាធារណរដ្ឋសង្គមនិយមវៀតណាម ជាលក្ខណៈប្រវត្តិសាស្ត្រ តំបន់នេះនៅក្នុងទសវត្សរ៍ឆ្នាំ១៨៨០បារាំងបានដាក់អាណានិគមជាផ្លូវការ និងបានបែងចែកតំបន់កម្ពុជាក្រោម។ នៅសម័យនោះជាការចាប់ផ្តើមនៃអំឡុងពេលដែលមានស្ថិរភាពគួរសមនៃការរួមរស់ស្របគ្នារវាងជនជាតិវៀតណាម និងខ្មែរក្រោម ហើយក្រោយមកក៏មានការធ្វើសមាហរណកម្មសន្សឹមៗរហូតមក។នៅឆ្នាំ១៩៤៩ ខ្មែរក្រោម និងទឹកដីកម្ពុជាក្រោម ត្រូវបានគេកាត់ចេញពីប្រទេសជាតិដើមរបស់ខ្លួន ធ្វើឲ្យខ្មែរក្រោមក្លាយទៅជាជនជាតិភាគតិចនៅលើទឹកដីរបស់ខ្លួនទៅវិញ។ ចាប់ពីពេលនោះមក ខ្មែរកម្ពុជាក្រោមត្រូវរស់នៅក្នុងសភាពកណ្តោចកណ្ដែង និងទទួលរងនូវការឈឺចាប់មិនឈប់ឈរពីមួយជំនាន់ទៅមួយជំនាន់។ បុព្វបុរសរបស់ពួកគេត្រូវបានបាញ់សម្លាប់ ចាប់ដាក់គុក ធ្វើទារុណកម្មគ្មានត្រាប្រណីពីសំណាក់អ្នកកាន់អំណាច រើងអើងប្រឆាំងនឹងពូជសាសន៍នៅទីនោះជាបន្តបន្ទាប់។តាមលោក សឺន យឿង បច្ចុប្បន្ននេះ ខ្មែរកម្ពុជាក្រោមប្រមាណជាង ១០ លាននាក់ បានក្លាយទៅជាជន។ គ្មានប្រទេសពិត ប្រាកដ ពេលនៅលើទឹកដីដើមកំណើតរបស់ខ្លួន (បច្ចុប្បន្នវៀតណាមខាងត្បូង) នោះ ត្រូវបានអាជ្ញាធរនៅទីនោះ ចាត់ទុកថាជា “ខ្មែរ” ហើយមានការធ្វើទុក្ខបុកម្នេញមកលើពួកគាត់យ៉ាងខ្លាំង ធ្វើឲ្យពួកគាត់ត្រូវក្បួសខ្លួនចេញពីស្រុកកំណើតខ្លះទៅរស់នៅប្រទេសទី៣ខ្លះក៏មករស់នៅក្នុងប្រទេសកម្ពុជានេះ។ ប៉ុន្តែពេលខ្មែរក្រោមងខ្ញុំមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសដើមរបស់ខ្លួននោះ ត្រូវបានបងប្អូនរួមឈាមខ្មែរមួយចំនួនថាអូយើងខ្ញុំជា “យួន” ឬ “វៀតណាម” ទៅវិញ។ ទាំងអស់នេះ គឺជាការឈឺចាប់ដែលបណ្តាលឡើងដោយសារអំពើរំលោភសិទ្ធិមនុស្ស និងការមិនទទួលស្គាល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដូចគ្នា។ពេលនេះបងប្អូនរួមឈាមខ្មែរដើមកំណើតកម្ពុជាក្រោម នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភ័ព្វសំណាងយ៉ាងខ្ពង់ខ្ពស់ដោយមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៃយើង និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជសេចក្តីថ្លែងការណ៍ សារលិខិតជាផ្លូវការ ច្បាប់ រដ្ឋធម្មនុញ្ញនិងច្បាប់សញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកកូនចៅ និងប្រជារាស្ត្រខ្មែរដើមកំណើតកម្ពុជាក្រោម គឺជាខ្មែរពេញលក្ខណៈដោយស្វ័យប្រវត្តិ ទោះបីរស់នៅទីណាក៏ដោយ គឺត្រូវបានគាំពារតាមផ្លូវច្បាប់ និងនៅពេលដែលអ្នកទាំងនោះបានចូលមកព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ លោកបានសំដែងនូវការគាំទ្រយ៉ាងកក់ក្តៅសារជាថ្មី ចំពោះគោលការណ៍នានារបស់រាជរដ្ឋាភិបាលចាត់ទុកយើងខ្ញុំជាខ្មែរស្របច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ