តាកែវ៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត នៅក្នុងឪកាសចុះត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុន រួមនឹងគ្រឿងកំប៉ុងជាច្រើនមុខនៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងស្រុកបាទី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើត្តេស៍បឋមរកឃើញសារធាតុគីមីប៊ូរ៉ាក់ នៅនំបាញ់ឌុក ។លោក ប៉ោ លាងគង់ ប្រធានសាខា ដែលបានដឹកនាំមន្ត្រីជំនាញកាំកុងត្រូល សហការនឹងមន្ទីរ ពាណិជ្ជកម្មខេត្ត និងកម្លាំងសន្តិសុខផ្សារ បានថ្លែងឲ្យដឹងបន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យទំនិញថា នៅក្នុង ការចុះត្រួតពិនិត្យទំនិញនេះ មន្ត្រីជំនាញបានធ្វើត្តេស៍បឋមទៅលើចំណីអាហារ និងបន្លែ រួមនឹងនំបង្អែម ជាច្រើនមុខ ក្នុងនោះយើងបានរកឃើញវត្តមានប៉ូរ៉ាក់ ដែលជាសារធាតុគីមីនៅក្នុងនំបាញ់ឌុក ហើយក៏បានធ្វើការដកហូតយកមកបំផ្លាញ់ចោលភ្លាមៗផងដែរជិត១០គីឡូក្រាម ។លោក ប៉ោ លាងគង់ បន្តថា សារធាតុគីមីប៊ូរ៉ាក់នេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រជា ពលរដ្ឋណាដែលបរិភោគចំណីអាហារដែលមានផ្ទុកសារធាតុគីមីមួយនេះ គឺបង្កឲ្យមានបញ្ហាតម្រងនោម ឈឺក្បាល រលាកប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀន ថ្លើម រមាស់ស្បែក ហើយសម្រាប់មនុស្សធំពេញវ័យលាយចាប់ពីកម្រិត៧ដល់៣៥ក្រាម បណ្តាល ឲ្យស្លាប់ សម្រាប់មនុស្សចាស់ ១៥ក្រាម និងកុមារ ៥ក្រាម អាចបង្កឲ្យក្អូតធ្លាក់ឈាម និងស្លាប់បាន ។លោកប្រធានសាខា បន្ថែមទៀតថា ក្រៅពីបានធ្វើត្តេស៍ទៅលើចំណីអាហារ រួមនឹងបន្លែខាងលើនេះ មន្ត្រីជំនាញក៏បានពិនិត្យផងដែរទៅលើគ្រឿងកំប៉ុង ដើម្បីរកមើលគ្រឿងកំប៉ុងណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសភាពចាស់ ច្រេះ កំបិត ពិសេសយើងក៏បានណែនាំទៅដល់ក្រុមអាជីវករ ឲ្យរៀបចំទុកដាក់របស់លក់ដូរ ធ្វើយ៉ាងម៉េចលក់ឲ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជៀសវាងដាក់លក់ ត្រូវថ្ងៃ ដែលធ្វើឲ្យទំនិញនោះឆាប់ខូចគុណភាព ហើយគ្រឿងកំប៉ុងណាដែលមានសភាពមិនល្អ ឬហួស កាលបរិច្ឆេទ សូមកុំដាក់លក់ជូនអតថិជន យកទុកដាច់ដោយឡែកពីគ្នា ឬយកទៅបំផ្លាញចោលដោយខ្លួនឯង ។លោកប្រធានសាខាកាំកុងត្រូល ប៉ោ លាងគង់ ក៏បានបញ្ជាក់បន្ថែមថា ថ្ងៃនេះមន្ត្រីជំនាញ ក៏បានចុះបិទ Poster និងចែកជូនបងប្អូនប្រជាពលរដ្ឋ រួមនឹងអាជីវករ ដើម្បីឲ្យពួកគាត់បានកាន់ដឹងកាន់តែច្រើនបន្ថែមទៀតពីសុវត្ថិភាពចំណីអាហារនេះ ព្រោះនៅក្នុង Poster នេះដែរ មានរូបភាពជាច្រើនដែលបង្ហាញពីអាហារណាគួរប្រើប្រាស់ ឬយកមកបរិភោគ និងគ្រឿងកំប៉ុងណាគួរទិញឬមិនគួរទិញ និងរបៀប ពីការទុកដាក់លក់របស់អាជីវករ ហើយអ្វីដែលសំខាន់គឺទាំងអាជីវករ និងប្រជាពលរដ្ឋ ពួកគាត់ ពេញចិត្តចំពោះសកម្មភាពរបស់មន្ត្រីជំនាញកាំកុងត្រូល ដែលបានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ និងអប់រំពួកគាត់បានយល់ដឹងច្រើនពីសុវត្ថិភាពចំណីអាហារនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ