ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ៤រោជខែមាឃឆ្នាំកុរឯកសក័ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ ក្រសួងព័ត៌មាន បានបេីកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលសត្យាទីស្ដីការក្រសួងព័ត៌មាន។ កិច្ចចាប់ផ្តេីមកម្មវីធីនេះ ឯកឧត្ដមផុសសុវណ្ណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានលើកឡើងពីសាវតានៃការរៀបចំសិក្ខាសាលានេះមានមតិសំណេះសំណាលនិងបើកសិក្ខាសាលា។ សិក្ខាសាលានេះធ្វើបទបង្ហាញដោយវាគ្មិនអ្នកជំនាញព័ត៌មាន២រូបគឺ៖១.ឯកឧត្ដមមឿនឈានណារិទ្ធទីប្រឹក្សាក្រសួងព័ត៌មានធ្វើបទបង្ហាញស្ដីពីរបៀបសរសេរព័ត៌មាននិងយុទ្ធសាស្ត្រធ្វើបទសម្ភាសន៍ដោយជោគជ័យទាក់ទងនឹងវិស័យសុខាភិបាលជំងឺកូរ៉ូណា(COVID-19)។២.ឯកឧត្ដមឆាយសុផលអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្ដីពីសេចក្ដីរាយការណ៍ព័ត៌មានពេញលេញនិងមានវិជ្ជាជីវៈដែលបង្ហាញ៤ចំណុច៖ក.បរិបទទូទៅទាក់ទងនឹងព័ត៌មានខ.តើព័ត៌មានពេញលេញត្រូវមានធាតុអ្វីខ្លះ?គ.ក្រមសីលធម៌សម្រាប់អ្នកព័ត៌មានឃ.ច្បាប់ផ្សេងៗទាក់ទងនឹងវិស័យព័ត៌មានសិក្ខាសាលានេះ មានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមជាង ២០០នាក់ មកតាមបណ្ដារាជធានី-ខេត្តទាំង២៥។ វាគ្មិនទាំងពីរបានជំរុញអោយអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌និងវិជ្ជាជីវៈមុននឹងធ្វើការផ្សព្វផ្សាយត្រូវស៊េីបយកព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ជៀសវាងការចុះផ្សាយខុសពីការពិតនិងត្រូវសរសេរព័ត៌មានពិតជៀសវាងព័ត៌មានក្លែងក្លាយនិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេល។បន្ទាប់មកឯកឧត្ដមញ៉ែមណយទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មានបានឡើងធ្វើសេចក្តីរាយការណ៍សង្ខេបពីលទ្ធផលនៃអង្គសិក្ខាសាលាជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានជ្រាបមុននឹងឡេីងថ្លែងបិទកម្មវិធី។មានមតិសំណេះសំណាលបិទកម្មវិធីឯកឧត្ដមខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈក្រមសីលធម៌និងមានប្រភពច្បាស់លាស់ការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់។ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថាក្រមសីលធម៌មានសារៈសំខាន់វាមិនមែនមានលក្ខណៈបង្ខំត្រូវមានទោសទេប៉ុន្តែក្រមសីលធម៌ដូចជាខ្យល់នៅក្នុងបាឡុងទី១៖រក្សាតម្លៃថ្លៃថ្នូររបស់យើងជាអ្នកកាសែតដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដយើងបានឆ្លងកាត់ការរៀនសូត្រទី២៖វាបានបង្ហាញពីការផ្តល់តម្លៃទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា។ការប្រើប្រាស់ភាសាថ្លៃថ្នូរនិងការរក្សាភាពថ្លៃថ្នូររបស់អ្នកសារព័ត៌មាននិងមន្ត្រីព័ត៌មានគឺរក្សាបាននូវតម្លៃថ្លៃថ្នូរជាពិសេសបានបង្ហាញឱ្យដឹងពីកម្រិតសិក្សាអប់រំការយល់ដឹងរបស់អ្នកសារព័ត៌មានព្រមទាំងអ្នកពាក់ព័ន្ធជាដើម។ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រី បានជូនពរដល់សិក្ខាកាមឲ្យជួបប្រទះពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ