ខេត្តកំពង់ឆ្នាំង៖ ទំនាស់ដីស្រែមួយកន្លែង ទំហំ ២៦ហ៨០អា រវាងប្រជាពលរដ្ឋ ៦៤គ្រួសារ និង ឈ្មោះ ផង់ សុភឿន និង ប្រពន្ធឈ្មោះ អ៊ូ ប៉ែន ស្ថិតនៅចំនុច ទួលតាមឹង ភូមិកងមាសឃុំគោកបន្ទាយ ស្រុករលាប្អៀ ខេត្តកំពុងឆ្នាំង ត្រូវបានលាតត្រដាងការហើយ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្តកំពុងឆ្នាំង លោក ម៉ុង មុនីសោភា បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងដីទំនាស់ជាក់ស្តែង។ក្រោយមានបណ្តឹងចូលតុលាការ នៅដើមខែ មករា ឆ្នាំ២០២០នេះ លោក ម៉ុង មុនីសោភា ចៅក្រមសាលាដំបូងខេត្តកំពុងឆ្នាំង រួមជាមួយ ក្រឡាបញ្ចីរបស់លោក បានចុះស៊ើបអង្កេត ពិនិត្យមើលដីស្រែទំនាស់ទាំង26ហិកតា៨០អានោះដោយមិនខ្លាចនឿយហត់ ដោយដើរពិនិត្យមើលដីជម្លោះ និង ការរៀបរាប់ចង្អុលបង្ហាញរបស់ប្រជាពលរដ្ឋ។ប្រជាពលរដ្ឋបញ្ជាក់ថា លោក ផង់ សុភឿន និង ប្រពន្ធ ឈ្មោះ អ៊ូ ប៉ែន វិញមានដីច្រើនរយហិកតាក្នុង១គ្រួសារ ផ្ទុយពីច្បាប់កំណត់ តើបានពីការរំលោភដីពលរដ្ឋ រឺទិញ? ឈ្មោះ ផង់ សុភឿន នឹង ប្រពន្ធឈ្មោះ អ៊ូ ប៉ែន ប្រើអំណាចគំរាមគំហែងរំលោភយកដីស្រែពួកគាត់ដែលបានរុករានកាន់កាប់ ធ្វើស្រែជាង១២ឆ្នាំមកដល់ពេលនេះ។ឈ្មោះ ផង់ សុភឿន ទើបចូលមកនៅក្រោយទេ ដើរទិញដីរបស់ប្រជាពលរដ្ឋផងនិងលួចរំលោភយកដីផង។ សូម្បីប្រឡាយស្ថានីយ៍ស្តុបទឹកដែលអង្គការប្រសាក់ជួយស្តារទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកក៏ត្រូវ លោក ផង់ សុភឿន រំលោភយកដែរ ហើយថែមទាំងវាយទំលុះស្ថានីយ៍នោះ បូមទឹកលក់អោយអ្នកស្រុក ក្នុងតម្លៃ មួយហិកតា៣០ម៉ឺនរៀលផងដែរ។ប្រជាពលរដ្ឋបានរិះគន់ចំៗនិងដាក់ការសង្ស័យថាអាជ្ញាធរភូមិឃុំឃុបឃិតគ្នាជាមួយ លោក ផង់ សុភឿន ទើបមិនយកចិត្តទុកដាក់ដោះស្រាយករណីទំនាស់នេះជូនតំណាងប្រជាពលរដ្ឋ អ៊ុំ យ៉ាន់ ជាង ព្រោះគាត់ត្រឹមតែជាជាងកាត់សក់ ឯឈ្មោះ ផង់ សុភឿន មានលុយមានអំណាចខ្លាំងណាស់។តំណាងប្រជាពលរដ្ឋ៦៤គ្រួសារ លោក យ៉ាន់ជាង សម្តែងក្តីរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ម៉ុង មុនីសោភា ចៅក្រមសាលាដំបូងខេត្តកំពុងឆ្នាំង ដែលជាចៅក្រមដ៏ល្អចេះចុះស៊ើបអង្កេតដល់មូលដ្ឋានដីទំនាស់ ដែលកម្រឃើញមាន ចៅក្រម និង ព្រះរាជអាជ្ញាតុលាការសកម្មបែបនេះ។តំណាងប្រជាពលរដ្ឋសំណូមពរដល់លោកចៅក្រមនិងតុលាការគ្រប់ជាន់ថ្នាក់សូមផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះពិតប្រកដ។សម្លេងខ្មែរពិត មិនទាន់អាចទាក់ទង លោក ផង់ សុភឿន និង ប្រពន្ធ ដើម្បីសុំការបំភ្លឺបាននៅឡើយថ្ងៃនេះ៕ សម្លេងខ្មែរពិតសូមជួយផ្តល់ដំណឹងផ្សេងៗមកសម្លេងខ្មែរពិត តាមរយៈ 012 984 855 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ