ខេត្តកណ្តាល៖ អ្នកសារព័ត៌មាននិងសមត្ថកិច្ច ចំនួន៨៥រូប មកពីទូទាំងប្រទេស បានទទួលចំណេះដឹង និងបទពិសោធន៍ ស្តីពី ការសរសេរព័ត៌បែបស៊ើបអង្កេត ពី សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ។លោក ទេស វិបុល ប្រធានសមាគម និងជា ចាងហ្វាង កាសែតនិស្សិតខ្មែរ និងរស្មីមេគង្គ បានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាស ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មាន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩កន្លងមកថា «ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ»។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ទទួលបានកិត្តិយស អញ្ជើញបើកកម្មវិធីដោយ ឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជា ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល និង បិទកម្មវិធីដោយ ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជា ប្រធាននាយកដ្ឋានព័ត៌មាន ដែលមានមេរៀនសំខាន់ៗចំនួន ៦ សម្របសម្រួលដោយអ្នកជំនាញវិស័យព័ត៌មាន គឺ ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សារក្រសួងព័ត៌មាន និងជា នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌។ក្រោយបញ្ចប់វគ្គសិក្សារ សិក្ខាកាម បានទទួលចំណេះដឹងសំខាន់ៗដូចជា៖១.តើសារព័ត៌មានបែបស៊ើបអង្កេតជាអ្វី?២.ការសរសេរពីផែនការការងារ៣.តំរុយឯកសារ សំនួរស្វែងរកភស្តុតាង៤.តំរុយព័ត៌មានពីមនុស្ស៖ ប្រភពព័ត៌មានផ្សេងៗ និងសិល្បៈនៃការសម្ភាសន៍៥.ប្រព័ន្ធអិនធើណែតៈ កាស្វែងរកតំរុយព័ត៌មានផ្សេងតាម ប្រព័ន្ធអិនធើណែត៦.ការបរិយាយពីសាច់រឿងៈ ពីសេចក្តីពង្រាងរហូតដល់ការបោះពុម្ភផ្សាយលំហាត់អនុវត្តសរសេរព័ត៌មានបែបស៊ើបអង្កេត។ក្រោយបញ្ចប់វគ្គ សិក្ខាកាមទាំងអស់ទទួលបាន វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា និង ពិសារអាហារសាមគ្គី ចែលរំលែក សុខ ទុក្ខ បទពិសោធន៍ និង ពង្រឹងមិត្តភាព កិច្ចសហការ ដើម្បីចូលរួមរាយការណ៍ព័ត៌មាន អភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ