កែប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបិទប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ក្នុងគំនរបាក់រលំអាគារនៅខេត្តកែប ត្រឹមម៉ោង១២ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ក្នុងប្រតិបត្តិការនោះ ជនរងគ្រោះចំនួន២៣នាក់ មានស្រ្តី៨នាក់ ត្រូវបានជួយសង្គ្រោះឲ្យមានជីវិត ហើយ ៣៦នាក់ផ្សេងទៀតបានបាត់បង់ជីវិត ក្នុងនោះមានស្រ្តី១៤នាក់។ក្នុងសន្និសីតសារព័ត៌មាន សម្តេចតេជោហ៊ុន សែន បានថ្លែងកោតសរសើរចំពោះក្រុមប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះបានយ៉ាងសកម្ម បានទាន់ពេលវេលា ធ្វើអោយអ្នកនៅរស់រានមានជីវិតរហូតដល់ចំនួន២៣នាក់។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលផ្តល់ថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រាប់ឧបត្ថម្ភជនរងគ្រោះដែលរងរបួសនិងសាច់ញាតិគ្រួសារសពដែលបាត់បងជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារនៅក្រុងកែបខេត្តកែប។សម្តេតេជោបានណែនាំដល់ ក្រសួងស្ថាប័ននិងអាជ្ញាធរដែនដី ពង្រឹងការគ្រប់គ្រង គុណភាពសំណង់និងបទដ្ឋានបច្ចេកទេសសាងសង់អោយបានត្រឹមត្រូវ ដើម្បីកាត់បន្ថយកុំអោយកើតមានករណីបាក់រលំអគារនេះតទៅទៀត។សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំកាលពីវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕សម្លេងខ្មែរពិត —— —សូមជួយផ្តល់ដំណឹងផ្សេងៗមកសម្លេងខ្មែរពិត តាមរយៈ 012 984 855 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ