កំពង់ស្ពឺ៖ ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹង នៅព្រលប់ ថ្ងៃទី០៥ ធ្នូ ២០២០នេះថា «អរគុណសន្តិភាព និងអរគុណបងប្អូនទាំងអស់គ្នាដែលបានរួមគ្នាអនុវត្តវិធានការណ៍ប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ព្រោះសុខភាពយើង គឺជាសុខភាពរបស់គ្រួសារនិងប្រទេសជាតិ។ សូមបងប្អូនពាក់ម៉ាស់ ដុសលាងសម្អាតដៃអោយបានជាប្រចាំទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះកុំអោយមេរោគកូវីដ១៩ នេះមកបៀតបៀនខ្លួនយើងអោយសោះ។ បងប្អូនចាំបានទេ បុគ្គលម្នាក់ (ជាទាហាន) ដែលបានប្រព្រឹត្តិអំពើហឹង្សាដោយចេតនាទៅលើអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅនៅខេត្តកំពង់ស្ពឺ ហើយបានគេចខ្លួនចូលក្នុងបន្ទាយមួយនៅខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នហើយ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណលោកអភិបាលខេត្តកំពង់ស្ពឺ លោកស្នងការខេត្តកំពង់ស្ពឺ និងតុលាការខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ខិតខំផ្តល់យុត្តិធម៌អោយប្រជាពលរដ្ឋទន់ខ្សោយគឺអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ ដែលរងគ្រោះដោយអំពើហឹង្សាដោយចេតនាដែលប្រព្រឹត្តដោយបុគ្កលមានអំណាចម្នាក់។ សូមបងប្អូនទាំងអស់គ្នា ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមលុបបំបាត់និទន្តភាព និងអំពើហឹង្សាគ្រប់រូបភាពជាពិសេសមកលើស្រ្តីនិងកុមារ ហើយត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ដោយបំពានជួយជនខូចខិលអោយរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀតយើងត្រូវចូលរួមលុបបំបាត់វប្បធម៌ចាស់កំរិលដែលប្រព្រឹត្តបទល្មើសហើយ រត់ចូលបន្ទាយ ហើយយកឈ្មោះបន្ទាយ ឬក្រសួងស្ថាប័នមកកាងការពារខ្លួនទាំងបំពានច្បាប់ ព្រោះបទល្មើសដែលប្រព្រឹត្តដោយបុគ្គលមិនពាក់ព័ន្ធនឹងអង្គភាពរបស់រដ្ឋទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកមិនចង់ឃើញពលរដ្ឋស្លូតត្រង់ក្រីក្ររបស់លោក ត្រូវបានបំពារបំពានដោយអ្នកមានអំណាចណាមួយឡើយ។ ច្បាស់ណាស់ បើការបំពារបំពាននៅតែធ្វើបានជាបន្តបន្ទាប់ គឺកាន់តែលើកទឹកចិត្តអោយបុគ្គលនោះកាន់តែបានចិត្តហើយមិនខ្លាចច្បាប់ឡើយ។ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោដែលខិតខំទាំងយប់ទាំងថ្ងៃដើម្បីសេចក្តីសុខរបស់ពលរដ្ឋ។ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាមន្រ្តីរបស់សម្តេច យើងត្រូវខិតខំអោយអស់ពីលទ្ធភាពនឹងកម្លាំងកាយចិត្តដើម្បីជួយបន្ធូរបន្ទុករបស់លោក កុំអោយលោកឈឺក្បាលដោយសារការងារដែលជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នានៅខាងក្រោម។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕www.skp-new.com
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ