ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងឪពុកបង្កើត ព្រឹទ្ធាចារ្យ ខៀវ សារុន អញ្ជើញសំណេះសំណាល និងផ្តល់អំណោយជូន ពលរដ្ឋក្រីក្រ ៣៣គ្រួសារ
Sun,27 December 2020 (Time 07:26 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 839នាក់)


រាជធានីភ្នំពេញ៖ នាវេលាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមជាកិត្តិយសពី ព្រឹទ្ធាចារ្យ ខៀវ សារុន ឪពុកបង្កើត ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងលោកស្រីចៅសង្កាត់ដង្កោ ឯកឧត្តមប្រធាន ស៊ូម សារឿន បានដឹកនាំថ្នាក់ដឹកនាំសមាគរាជសីហ៍ យុវជនរាជសីហ៍ រួមនឹងអាជ្ញាធរមូលដ្ឋាន ប្រារព្ធកម្មវិធីប្រគល់អំណោយ និងថវិកា ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៣៣គ្រួសារ ដែលមានទីតាំងស្ថិតនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងមួយគ្រួសារទទួលបាន៖
. ថវិកា ៧ម៉ឺនរៀល (២ម៉ឺនរៀលឧបត្ថម្ភ ដោយលោកស្រីចៅសង្កាត់ដង្កោ)
. អង្ករ ០១បាវ (១០គីឡូក្រាម)
. មីខ្លាឃ្មុំ ១កេស
. ភួយ ១
. ទឹកស៊ីអ៊ីវ ១យួរ
. ទឹកត្រី ១យួរ
. ជែលលាងដៃដបតូចចំណុះ ១២០មីលីលីត្រ ២ដប
. ជែលលាងដៃដបធំចំណុះ ៧៥០មីលីលីត្រ ១ដប
. ខោអាវ ១កំប្លេ
. ភេសជ្ជៈ M150 ១យួរ (១០ដប)

ជាចុងបញ្ចប់ ឯកឧត្តមប្រធាន សូមជូនពរដល់លោកតា លោកយាយ អ៉ុំប្រុស អ៉ុំស្រី ពូមីង បងប្អូន សូមទទួលបានសុខភាពល្អ ជៀសឆ្ងាយពីជំងឺកូវីត ១៩ ប្រកបរបរទទួលទានជោគជ័យគ្រប់ៗគ្នា និងសូមជូនពរនាឱកាសឆ្នាំថ្មីឆ្នាំសកលខាងមុខ សូមទទួលបានសេចក្តីសុខចម្រើនគ្រប់ក្រុមគ្រួសារ៕ដោយ ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ