ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំងបានដឹកនាំកម្លាំងជាច្រើននាក់ រួមជាមួយគ្រឿងចក្រគឺអេស្កាវ៉ាទ័រ១គ្រឿង បានចុះមកកាយកម្ទេចរបងផ្ទះ របស់ លោក ស៊ឹម ភូន ចៅសង្កាត់រងទី១សង្កាត់ត្រពាំងក្រសាំងស្ថិតនៅផ្ទះលេខ៣៤ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ដើម្បីពង្រីកផ្លូវ និងដាក់លូរំដោះទឹក កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។កូនប្រុសលោក ស៊ឹម ភូន បញ្ជាក់ថា របងផ្ទះដែលរងការខូចខាត គឺ ធ្វើពីថ្ម ដាក់ចម្រឹងដែក មានបណ្តោយទំហំ ១៣ម៉ែត្រ និងកម្ពស់៣ម៉ែត្រ។ បន្ទាប់ពីរបងផ្ទះត្រូវបានវាយកម្ទេចចោល កូនស្រីលោក ស៊ឹម ភូន ៣នាក់ បានទៅដាក់ពាក្យបណ្តឹងនៅ នគរបាលប៉ុស្តិ៍ និងសាលាសង្កាត់ត្រពាំងក្រសាំង កាលពីរសៀល ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែ លោកនាយប៉ុស្តិ៍ និង លោកចៅសង្កាត់រង មិនព្រមទទួលពាក្យបណ្តឹងសោះ ដោយមិនបញ្ជាក់មូលហេតុ។កូនប្រុសលោក ស៊ឹម ភូន បានឲ្យដឹងបន្ថែមថា ការចុះកាយកម្ទេសរបងផ្ទះរបស់គាត់ គឺ អយុត្តិធម៌ណាស់ ព្រោះថា គ្មានការប្រាប់ដំណឹងនិងឯកភាពគ្នាជាមុន ហើយផ្ទះគាត់មានទីតាំងស្ថិតនៅចំកណ្តាលផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ម៉េចក៏មកកាយកម្ទេចមុនគេចឹង បើធ្វើលូនិងធ្វើថ្នល់ គួរតែធ្វើដើមផ្លូវ និងឲ្យស្នើភាពគ្នា មិនមែនផ្ទះអ្នកធំ ដាក់លូក្រៅរបងផ្ទះ ឯផ្ទះអ្នកតូចតាច វាយកម្ទេចរបងចោលសិនទើបកាយដាក់លូបែបនេះទេ។ លោកថា ការចុះរុះរើកម្ទេចរបងផ្ទះចោលនេះ ហាក់មានការគៀបសង្កត់ និងមានគំនុំអ្វីម្យ៉ាង ជាមួយគ្រួសារគាត់។កូនប្រុសលោក ស៊ឹម ភូន បានបញ្ជាក់បន្ថែមថា ថ្មីៗនេះ មានមន្ត្រីសាលាខណ្ឌ០២រូបបានចុះស្រង់ការតវ៉ារបស់ពលរដ្ឋ ពេលនោះក្រុមគ្រួសារលោកតវ៉ាថា បើរដ្ឋតំរូវឲ្យកាត់របងផ្ទះទាំងអស់គ្នាដើម្បីពង្រីកផ្លូវដាក់លូ ខ្ញុំក៏ឯកភាពកាត់ដែរ គឺសុំឲ្យស្មើភាពគ្នា ហើយបើគេដាក់លូក្រៅរបងផ្ទះ ខ្ញុំសុំដាក់ក្រៅរបងផ្ទះដែរ បើគេដាក់លូក្នុងរបងខ្ញុំសុំដាក់ក្នុងដែរ។ បន្ទាប់មកមន្ត្រីទាំងពីរនាក់នោះ បានសរសេរតាមការស្នើសុំ ប៉ុន្តែមិនដឹងយ៉ាងម៉េចទើបមានការចុះរុះរើកម្ទេចតែផ្ទះគាត់មុនគេបែបនេះ។ឆ្លើយតបការលើកឡើងខាងលើ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ដោយសារតំបន់នោះមានទឹកជន់លិចខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋសំណូមពរ២ដងក្នុងវេទិកាសាធារណៈ តាមគម្រោងរបស់សាលាខណ្ឌពោធិ៍សែនជ័យ និងដោយមានការឯកភាពពីប្រជាពលរដ្ឋភាគច្រើន ដូច្នេះ រដ្ឋបាលខណ្ឌសម្រេចរៀបចំប្រព័ន្ធលូរំដោះទឹកជូនប្រជាពលរដ្ឋ។ សព្វថ្ងៃ ការដាក់លូបានមកដល់ក្រោយផ្ទះ លោក ស៊ឹម ភូន ប៉ុន្តែលូមិនអាចដាក់បន្តទៅមុខទៀតបាន ទើបគណៈបញ្ជាការឯកភាពខណ្ឌសម្រេចឲ្យលោកដឹកនាំកម្លាំងចុះវាយរបងផ្ទះគាត់នោះពង្រីកផ្លូវនិងដាក់លូ។ ម្យ៉ាងទៀតកូនៗខ្លះរបស់គាត់បានផ្តិតមេដៃឯកភាពឲ្យរុះរើផងដែរ។ លោកអភិបាលរង បញ្ជាក់បន្ថែមថា រដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងដោយទុកពេលឲ្យ៧ថ្ងៃឲ្យរុះរើ និងបានចាត់ក្រុមការងារដែនដីចុះវាស់វែងបាញ់គំនូសរបងដែលប៉ះពាល់តាមអិលម៉ាបរួចហើយ។លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា គឺរុះទាំងអស់ គ្រប់ផ្ទះដែលសង់រំលោភចំណីផ្លូវ ព្រោះលូនៅទើត្រឹមណឹង បានយើងអោយម្តុំណឹងត្រូវរុះរើទៅតាមសេចក្តីជូនដំណឹង។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ