ឃាត់រថយន្តដឹកឈើមួយគ្រឿងនិងមនុស្សពីរនាក់ប្រគល់ឲ្យមេព្រៃចាត់ការ
រតនគិរី ៖ កម្លាំងអាវុធហត្ថខេត្ដរតនគិរីបានឃាត់រថយន្ដដឹកឈើមួយគ្រឿងនិងមនុស្សពីរនាក់រួចប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០១០។
ជនប្រព្រឹតទាំងពីរនាក់មានឈ្មោះ ឡចសុភាពភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិលេខ៤លិចស្រុកអូររាំឪខេត្ដកពង់ចាមមុខរបរសីុឈ្នួលបើករថយន្ដឲ្យគេនិងម្នាក់ទៀតឈ្មោះសានសុីវុត្ថាភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិគងជ័យស្រុកអូររាំឪខេត្ដកំពង់ចាមមុខរបរជាព្រូឡាន។
ប្រភពបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២០មានរថយន្ដហីុយ៉ាន់ដាយមួយគ្រឿងពាក់ស្លាកលេខ3A.7343បានចូលដឹកឈើក្នុងភូមិសាស្ដ្រស្រុកកូនមុំរួចបើកចូលមកទីរួមខេត្ដតាមផ្លូវជាតិលេខ៧៨។
ប្រភពដដែលបានបន្ដឲ្យដឹងទៀតថានៅពេលជាមួយគ្នានោះកម្លាំងអាវុធហត្ថក្រុងបានលុងសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តបានចុះទៅឃាត់រថយន្ដនោះនៅត្រង់ចំណុចភូមិ២សង្កាត់កាចាញក្រុងបានលុងដោយបានរកឃើញឈេីរអារជាក្ដាសន្លឹកប្រភេទឈើផ្ចឹកនិងស្រឡៅសរុបចំនួន២.៨៥៦ម៉ែត្រគូប។
ក្រោយពីត្រួតពិនិត្យរួចសមត្ថកិច្ចបានដកហូតយកវត្ថុតាងរួមមានឈើ.រថយន្ដនិងឃាត់ខ្លួនមនុស្សចំនួនពីនាក់ដែលមានឈ្មោះដូចខាងលើរួចប្រគល់ឲ្យផ្នែករដ្ធបាលព្រៃឈើលំផាត់ដើម្បីចាត់ការបន្ដ។
លោកជាកុណារ៉ានាយផ្នែករដ្ឋបាលព្រៃឈើលំផាត់នៅថ្ងៃទី២២ខែមករាឆ្នាំ២០២០នេះសម្លេងខ្មែរពិតមិនអាចសុំការពន្យល់ជុំវិញករណីខាងលើថាតើលោកនឹងបន្ដចាត់វិធានការចំពោះជនសង្ស័ទាំងពីរនាក់នោះយ៉ាងណានោះទេ៕
អាវុធហត្ដរតនគិរីប្រគល់វត្ថុតាងឲ្យមេព្រៃលំផាត(រូបថតឡង់ឌី)