កំពត៖ ឯកឧត្តម ថាំង ប៊ុនសុង រួមជាមួយ លោក ជឿន តុលា, លោក ថោង សុភ័ក្ត្រ , លោក ស៊ឹម បូញ និង លោកស្រី ញ៉ឹង ចាន់ឌី ជាតំណាងឲ្យ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយជូន ប្រជាពលរដ្ឋក្រីក្រដែលមានវ័យជរា ពិការ ចំនួន០៣គ្រួសារ ក្នុងស្រុកដងទង់ ខេត្តកំពត នៅសៀលថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០។ពិធីនេះ មានការនិមន្តចូលរួមពី ព្រះសិរីធម្មធារ តេង សំអាត ព្រះអនុគណ ស្រុកដងទង់ និងជាព្រះចៅអធិការវត្តល្អាងទឹកជប់ លោកមេភូមិ នាយប៉ុស្តិ៍ និង លោក ទិត រ៉េន មេឃុំអង្គរមាស ផងដែរ។គ្រួសារដែលទទួលអំណោយទាំង៣នោះមាន៖១.លោកយាយ ហំ ឈូក អាយុ៧៦ឆ្នាំ ដៃរបស់គាត់ញ័រខ្លាំងពេក មិនមានមុខរបរធ្វើទេ ហើយរស់នៅជាមួយកូនស្រីពៅដែលមានសតិមិនល្អទៀត ស្ថិតនៅភូមិបរក្នុង ឃុំអង្គរមាស។ កន្លងមក ក៏ដូចថ្មីៗនេះ គ្រួសារលោកយាយទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ ពីអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមស្រុក ខេត្ត រាជរដ្ឋាភិបាល (ប័ណ្ណក្រីក្រ ក១) និង លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ទើបបានចុះផ្តល់អំណោយ ព្រមទាំង សម្រេចសង់ផ្ទះថ្មីជូនគាត់ផងដែរ។២.លោកពូ នាក់អៀង អាយុ៥៥ឆ្នាំ ជាជនពិការ និងមានកូនពិការផងដែរ រស់នៅភូមិបរក្នុង ឃុំអង្គរមាស។៣.លោកយាយ វង្ស ស្រីទូច អាយុ៦២ឆ្នាំ ជាជនក្រីក្រថែមទាំងពិការភ្នែកទាំងពីរ រស់នៅតែម្នាក់ឯង គ្មានកូនទេ រស់នៅភូមិឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់។សូមបញ្ជាក់ថា អំណោយរបស់ សមាគមរាជសីហ៍ ដែលបានផ្តល់ជូន ក្នុង១គ្រួសារទទួលបាន៖ ១.ថវិកា ១០ម៉ឺនរៀល ២.អង្ករ ២០ គីឡូក្រាម៣.មី ១កេះ៤.ទឹកស៊ីអីវ ៦ ដប៥.ទឹកត្រី៦ ដប៦.ភួយ១៧.ខោអាវ១កំប្លេ ៨.ទឹកសុទ្ធ ១យូរ៩.សាប៊ូដុសខ្លួន ១ដប១០.ថ្នាំពេទ្យ១១.ម៉ាស់១ដុំ១២.ជែលលាងដៃបន្ថែមលើសនេះ ព្រះសិរីធម្មធារ តេង សំអាត បានឧបត្ថម្ភថវិកា ១០ម៉ឺនរៀល ជូន លោកយាយ វង្ស ស្រីទូច និង ១០ម៉ឺនរៀលទៀត ជូនលោកយាយ ហំ ឈូក និងលោកពូ នាក់អៀង។ក្រៅពីសំណេះសំណាល សាកសួរសុខទុក្ខ ពាំនាំការនឹករលឹក និង ការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ជូនលោកយាយ លោកតា ឯកឧត្តម ថាំង ប៊ុនសុង បានណែនាំឲ្យពួកគាត់ ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និង ចូលរួម ថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិយើង។ ទន្ទឹមនោះ ឯកឧត្តមក៏បានជម្រាបអំពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមរាជសីហ៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ទីបញ្ចប់ ឯកឧត្តមសូមជូនពរអោយ លោកយាយ លោកតា គ្រួសារនីមួយៗ មានសុខភាពល្អ ជួបតែសេចក្តី សុខ ចម្រើន និងសមប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។លោកយាយ លោកតាដែលបានទទួលអំណោយ និង លោក ទិត រ៉េន មេឃុំអង្គរមាស បានសម្តែងក្តីសប្បាយរីករាយ និង សូមថ្លែងអំណរគុណ ព្រមទាំង ជូនពរ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ដែលបានចាត់ឲ្យសហការីចុះផ្តល់អំណោយជូនជនក្រីក្រកំពុងខ្វះខាតពិតប្រាកដ ក្នុងមូលដ្ឋាននេះ៕ដោយម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ