ភ្នំពេញ ៖ នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២០កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារថា «បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តតួនាទីភារកិច្ចបណ្តាលឱ្យស្លាប់ជនសង្ស័យដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីធ្វើការស្រាវជ្រាវផ្ទៀងផ្ទាត់ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម៖១- នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែនគឺ -វរសេនីយ៍ឯកសប៊ុនសឿងអត្តលេខៈ១៩៧៣៩២មុខងារៈមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិង-អនុសេនីយ៍ទោឆយរដ្ឋនាអត្តលេខៈ១៩៧៣៩៩មុខងារៈជំនួយការការិយាល័យប្រឆាំងគ្រឿងញឿនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។២- ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីភារកិច្ច ដោយឃាត់ខ្លួនជនសង្ស័យ នៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យជនត្រូវចោទឈ្មោះទុយស្រស់បានស្លាប់។៣- ជាវិធានការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន២នាក់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីធ្វើការចោទប្រកាន់តាមច្បាប់»។គួររំលឹកថា ក្រោយជនសង្ស័យឈ្មោះ ទុយ ស្រស់ បានស្លាប់រដ្ឋបាលខេត្ត និងប្រធានពន្ធនាគារខេត្តខិតខំធ្វើរបាយការណ៍បំភ្លៃការពិត យករួចខ្លួនថា ជនរងគ្រោះស្លាប់ដោយសារញៀនស្រាខ្យល់គរទៅវិញ ប៉ុន្តែរូបភាពជាំនិងស្នាមរបួសលើរាងកាយសាកសពហើយកាន់តែច្បាស់គឺសាក្សីរស់ដែលត្រូវចាប់ខ្លួនជាមួយគ្នាបានអោយអ្នកកាសែតថតផ្សាយផ្ទាល់រៀបរាប់អំពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃខុសច្បាប់ធ្វើឲ្យពួកគាត់រងរបួសគ្រាំគ្រាស្ទើរស្លាប់ស្ទើររស់គ្រប់គ្នា។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ប្រជាពលរដ្ឋ៣នាក់តំណាងឲ្យ១៥០គ្រួសាររស់នៅភូមិស្លក្រាមសង្កាត់ស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យបានដាក់ពាក្យប្តឹងលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងបក្ខពួក៥នាក់ទៀតពីបទ«សមគំនិតធ្វើមនុស្សឃាតនិងប្រើអំពើហិង្សា» ចូលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ជនរងគ្រោះអំពើទារុណកម្មនិងមហាជនរង់ចាំមើលតើតុលាការខេត្តបន្ទាយមានជ័យនឹងចាត់ការផ្តន្ទាទោលលើជនដៃដល់ជាមន្ត្រីកងរាជអាវុធហត្ថ២រូបដែលបានធ្វើទារុណកម្មរហូតស្លាប់មនុស្សនេះនិងអ្នកមេកើយពាក់ព័ន្ធរបស់ពួកគេយ៉ាងណា គឺ មេខេត្ត និង មេកងរាជអាវុធហត្ថខេត្ត?? ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ