កាលពីថ្ងៃសុក្រនេះនៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសម្តេចស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកនិងការពិនិត្យមើលការចុះផ្សាយអត្ថបទរបស់សារព័ត៌មាន។សម្តេច ស ខេងបានថ្លែងថាសម្តេចបានបញ្ជាឲ្យអភិបាលខេត្តទាំងអស់បង្កើតទំព័រហ្វេសប៊ុក ដើម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ សម្តេចចាត់ទុកថា នេះជាយន្តការសំខាន់មួយដោយមិនចាំបាច់ទាល់តែជួបមុខគ្នា ទើបទទួលពាក្យបណ្តឹងបាននោះទេ។សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំបានណែនាំទៅឲ្យអគ្គនាយកអភិបាលខេត្តជាដើម បង្កើតអាក់ខោន(គណនី)ហ្វេសប៊ុករបស់ខ្លួនដើម្បីនឹងត្រងយកមតិយោបល់ទាំងឡាយរបស់ប្រជាពលរដ្ឋ ដែលគាត់ស្នើដែលគាត់សុំ»។សម្តេចស ខេង បន្តថា ខ្លួនសម្តេចផ្ទាល់មានក្រុមការងារដែលកំពុងពិនិត្យមើលការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ហើយលោកបញ្ជូនទៅក្រុមអធិការកិច្ចរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយ។ សម្តេចបន្ថែមថា ប្រជាពលរដ្ឋដែលផ្ញើមកហ្វេសប៊ុករបស់លោក គឺ ៩០ ភាគរយហើយ ជាព័ត៌មានពិត ហើយពុំមាន «ការលេបខាយនយោបាយ»នោះទេ។សម្តេចបន្ថែមថាអត្ថបទសារព័ត៌មានក៏ជាប្រភពនៃការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋផងដែរ។សម្តេចមានប្រសាសន៍ថា៖ «ចុះតាមកាសែត ក៏យើងចាត់ទុកជាពាក្យបណ្តឹងដែរ។ វាមិនមែនអនាមិកឯណា។ ព័ត៌មានកាសែត បានន័យថា គេមានប្រភពរបស់គេ។ តាមហ្វេសប៊ុកនានា។ យើងដកស្រង់មកមួយថ្ងៃហ្នឹង មានប៉ុន្មានរឿង ពាក់ព័ន្ធនឹងក្រសួងយើង។ យើងយកអាហ្នឹងមក ដើម្បីចាត់ឲ្យអធិការកិច្ចធ្វើការ ឬមួយក៏ឲ្យទៅសមត្ថកិច្ចណាពាក់ព័ន្ធទៀត ដោះស្រាយ។ ធ្វើមិនអស់ទេ ការងារហ្នឹងច្រើនណាស់»៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ