(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទដំណើរការជាបណ្តោះអាសន្នពី២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស ។ នេះបើយោងតាមលិខិតដែលអង្គភាព SKP NEWS យើងទទួលបាននាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បានឲ្យដឹងថា ដោយមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ និងចៀសវាងការឆ្លងរីករាលដាលក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសំដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្នដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ ។អាស្រ័ហហេតុដូចនេះ សូមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សមាគមមគ្គុទ្ទេសទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរចាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តតាមសេចក្តីជូនដំណឹងដោយស្មារតីទទួលខុសត្រូវ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ