ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​
Sun,29 November 2020 (Time 02:31 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 645នាក់)


ខេត្តសៀមរាប៖បង្ហាញរូបថតមួយសន្លឹក ដែលបានថត នៅមុខអង្គរវត្ត អមដោយសំណេរ ផងនោះ លោកដួង តារា រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានសូមជូនពរបងប្អូន ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​។

លោកដួង តារា បានសរសេរថា៖ពីទឹកដីអង្គរ អច្ឆរិយ: បារមីដ៏ស័ក្តសិទ្ធ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ​ខ្មែរ ចៀសផុតពីជំងឺឆ្លងកូវីដ -១៩​ ជាពិសេសសូមបារមីអង្គរ ជួយថែរក្សាការពារសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំដេីម្បីជាម្លប់ដឹកនាំ សម្រាប់កម្ពុជាទាំងមូល។

លោកដួង តារា បានបន្តថា៖ ដេីម្បីធានា ចំពោះសុវត្ថិភាពសុខភាព សូមបងប្អូន ឧស្សាហ៍ដុសលាង សម្អាតដៃ អោយបានជាប្រចាំជាមួយសាប៊ូ, អាល់កុល​ ឬចឹល (Gel,​ Hand sanitizer) ហេីយពាក់ម៉ាស អោយបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល។ សូមកុំមានការភ័យស្ល់ន់ស្លោរ​ ប៉ុន្តែមិនត្រូវធ្វេសប្រហែសឡេីយ​ ព្រោះជំងឺនេះមេីលមិនឃេីញ ហេីយងាយឆ្លងលឿនបំផុត។

ខ្ញុំសុខភាពល្អ​ធម្មតា​ ហេីយពេលនេះកំពុង នៅសៀមរាប ក្នុងពិធីបេីកសម្ពោធ ការដ្ឋានសាងសង់ផ្លូវ ៣៨​ ខ្សែ​ នៅថ្ងៃច័ន្ទស្អែកនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ