ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពលរដ្ឋរិះគន់ លោក ប៉ាង លីដា ចុះវាយកម្ទេចរបងផ្ទះដោយអយុត្តិធម៌ តែលោកអភិបាលរងថា ដើម្បីពង្រីកផ្លូវនិងដាក់លូជូនពលរដ្ឋ
Sun,29 November 2020 (Time 02:16 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 689នាក់)


ពោធិ៍សែនជ័យ ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមជាមួយ ចៅសង្កាត់ត្រពាំងក្រសាំង និងកម្លាំងប្រជាការពារខណ្ឌ/សង្កាត់ជាច្រើននាក់ រួមជាមួយគ្រឿងចក្រអេស្កាវ៉ាទ័រ១គ្រឿង បានមក កាយកម្ទេចរបងផ្ទះ របស់ លោក ស៊ឹម ភូន ចៅសង្កាត់រងទី១សង្កាត់ត្រពាំងក្រសាំង ដើម្បីពង្រីកផ្លូវ និងដាក់លូរំដោះទឹក។

កូនប្រុសលោក ស៊ឹម ភូន បានឲ្យដឹងថា ការចុះកាយកម្ទេសរបងផ្ទះរបស់គាត់ គឺ អយុត្តិធម៌ណាស់ ព្រោះថា គ្មានការប្រាប់ដំណឹងនិងឯកភាពគ្នាជាមុន ហើយផ្ទះគាត់មានទីតាំងស្ថិតនៅចំកណ្តាលផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ម៉េចក៏មកកាយកម្ទេចមុនគេចឹង បើធ្វើលូនិងធ្វើថ្នល់ គួរតែធ្វើដើមផ្លូវ និងឲ្យស្នើភាពគ្នា មិនមែនផ្ទះអ្នកធំ ដាក់លូក្រៅរបងផ្ទះ ឯផ្ទះអ្នកតូចវាយកម្ទេចរបងចោលសិនទើបកាយដាក់លូបែបនេះទេ។

លោកថា ការចុះរុះរើកម្ទេចរបងផ្ទះចោលនេះ ហាក់មានការគៀបសង្កត់ និងមានគំនុំអ្វីម្យ៉ាង ជាមួយគ្រួសារគាត់។

កូនប្រុសលោក ស៊ឹម ភូន បានបញ្ជាក់បន្ថែមថា ថ្មីៗនេះ មានមន្ត្រីសាលាខណ្ឌ០២រូបបានចុះស្រង់ការតវ៉ារបស់ពលរដ្ឋ ពេលនោះក្រុមគ្រួសារលោកតវ៉ាថា បើរដ្ឋតំរូវឲ្យកាត់របងផ្ទះទាំងអស់គ្នាដើម្បីពង្រីកផ្លូវដាក់លូ ខ្ញុំក៏ឯកភាពកាត់ដែរ គឺសុំឲ្យស្មើភាពគ្នា ហើយបើគេដាក់លូក្រៅរបងផ្ទះ ខ្ញុំសុំដាក់ក្រៅរបងផ្ទះដែរ បើគេដាក់លូក្នុងរបងខ្ញុំសុំដាក់ក្នុងដែរ។ បន្ទាប់មកមន្ត្រីទាំងពីរនាក់នោះ បានសរសេរតាមការស្នើសុំ ប៉ុន្តែមិនដឹងយ៉ាងម៉េចទើបមានការចុះរុះរើកម្ទេចតែផ្ទះគាត់មុនគេបែបនេះ។

ឆ្លើយតបការលើកឡើងខាងលើ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ដោយសារតំបន់នោះមានទឹកជន់លិចខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋសំណូមពរ២ដងក្នុងវេទិកាសាធារណៈ តាមគម្រោងរបស់សាលាខណ្ឌពោធិ៍សែនជ័យ និងដោយមានការឯកភាពពីប្រជាពលរដ្ឋភាគច្រើន ដូច្នេះ រដ្ឋបាលខណ្ឌសម្រេចរៀបចំប្រព័ន្ធលូរំដោះទឹកជូនប្រជាពលរដ្ឋ។ សព្វថ្ងៃ ការដាក់លូបានមកដល់ក្រោយផ្ទះ លោក ស៊ឹម ភូន ប៉ុន្តែលូមិនអាចដាក់បន្តទៅមុខទៀតបាន ទើបគណៈបញ្ជាការឯកភាពខណ្ឌសម្រេចឲ្យលោកដឹកនាំកម្លាំងចុះវាយរបងផ្ទះគាត់នោះពង្រីកផ្លូវនិងដាក់លូ។ ម្យ៉ាងទៀតកូនៗខ្លះរបស់គាត់បានផ្តិតមេដៃឯកភាពឲ្យរុះរើផងដែរ។

លោកអភិបាលរង បញ្ជាក់បន្ថែមថា រដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងដោយទុកពេលឲ្យ៧ថ្ងៃឲ្យរុះរើ និងបានចាត់ក្រុមការងារដែនដីចុះវាស់វែងបាញ់គំនូសរបងដែលប៉ះពាល់តាមអិលម៉ាបរួចហើយ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា គឺរុះទាំងអស់ គ្រប់ផ្ទះដែលសង់រំលោភចំណីផ្លូវ ព្រោះលូនៅទើត្រឹមណឹង បានយើងអោយម្តុំណឹងត្រូវរុះរើទៅតាមសេចក្តីជូនដំណឹង។ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ