ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្ដេចក្រឡាហោម ស ខេង៖ អ្នកធ្វើខុសច្បាប់ត្រូវអនុវត្តតាមច្បាប់ កុំរត់រកអ្នកមានអំណាចមកជួយអន្ដរាគមន៍
Fri,27 November 2020 (Time 11:36 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 501នាក់)


មណ្ឌលគិរី ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ប្រទេសកម្ពុជាមានច្បាប់ច្រើនណាស់ ដូច្នេះហើយអ្នកទាំងឡាយណាដែលធ្វើខុសច្បាប់ ត្រូវតែយកច្បាប់មកអនុវត្ត កុំរត់ទៅរកអ្នកមានអំណាចមកជួយអន្ដរាគមន៍។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រងប្រទេសមួយឲ្យទៅជានីតិរដ្ឋ និងតាមគោលការណ៍ប្រជាធិបតេយ្យ ចាំបាច់ណាស់ត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការរត់រកអ្នកអន្ដរាគមន៍នៅពេលធ្វើខុសច្បាប់ គឺមិនត្រឹមត្រូវនោះឡើយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋធ្វើរឿងត្រឹមត្រូវ និងគោរពច្បាប់របស់ប្រទេសកម្ពុជា មានការគាំទ្រ ប៉ុន្ដែប្រសិនបើប្រជាពលរដ្ឋណាមួយ ធ្វើខុសច្បាប់ របស់ប្រទេសកម្ពុជា ហើយរត់ទៅរកអ្នកមានអំណាចមកឲ្យជួយអន្ដរាមន៍ គឺមិនត្រូវឡើយ បើធ្វើខុសច្បាប់ត្រូវទទួលយកតាមផ្លូវច្បាប់»។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បើតាមច្បាប់គ្រប់គ្រងរដ្ឋបាល រាជធានី ស្រុក ខណ្ឌ គឺរដ្ឋបាលស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រោះពួកគាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះត្រូវខិតខំប្រឹងប្រែង ក្នុងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ ក្នុងការជួយដោះស្រាយបញ្ហាជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បានរៀបរាប់ថា រដ្ឋបាល ស្រុក ខណ្ឌ មានសិទ្ធិធ្វើរបាយការណ៍ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដោយត្រង់ផងដែរ។ ប៉ុន្ដែរាល់លិខិតរបស់រដ្ឋបាល ស្រុក ខណ្ឌ ដែល បានផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ត្រូវមានលិខិតចម្លងមួយច្បាប់ ផ្ញើមកក្រសួងមហាផ្ទៃ ព្រោះក្រសួងមហាផ្ទៃ ជាអ្នកតាមដាន រាជធានី-ខេត្ត ទើបហៅថា «ធ្វើការងារតាមច្បាប់»៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ