ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោ ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងថា កម្ពុជា បានត្រៀមអន្តរាគមន៍ជួយប្រទេស ទីម័រ ខាងកើត លើការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍លើកឡើងថា កម្ពុជាបានត្រៀមខ្លួនក្នុងការជួយដល់ប្រទេស ទីម័រ ខាងកើត លើការងារមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយសម្ភារៈពេទ្យ។សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា កម្ពុជា មិនត្រឹមផ្ដល់ជំនួយប៉ុណ្ណឹងទេ តែបានផ្ដល់ជំនួយជាសាច់ឈាមតាមរយៈការបញ្ជួនកម្លាំងកងទ័ពទៅរក្សាសន្តិសុខនៅតមបណ្ដាប្រទេសនានា ដែលករណីនេះ ត្រូវបានសម្ដេចតេជោ បញ្ជាក់ថា កម្ពុជា ក្រ តូចល្អិត តែចិត្តទូលាយ ។សូមបញ្ជាក់ថា នាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយម៉ាស និងសម្ភារៈពេទ្យ ដល់ប្រទេស និងប្រជាជនឡាវ ដែលស្មើនឹងទឹកប្រាក់ជាង២លាន២សែនដុល្លារ ខណៈនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជួនជំនួយម៉ាស និងសម្ភារៈពេទ្យ ដល់ប្រទេស និងប្រជាជន មីយ៉ាន់ម៉ា ដែលមានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។បើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា មកទល់ពេលនេះ កម្ពុជា បានដកស្តុកបម្រុងជាង១០ភាគរយ ចេញពីឃ្លាំង តែបានបញ្ជាឲ្យទិញបញ្ចូលក្នុងឃ្លាំងវិញ សម្រាប់ជាយុទ្ធសាស្ត្រ ក្នុងការដោះស្រាយបញ្ហា៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ