លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលដឹកនាំកិច្ចប្រជុំគណ:ស្នងការផ្សព្វផ្សាយផែនការការពារសន្តិសុខ
(ខេត្តកណ្តាល)៖ព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំប្រជុំគណៈស្នងការ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់អញ្ជើញឆ្លងកាត់ភូមិសាស្រ្តក្រុងតាខ្មៅ និងស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំនោះដែរ សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី ស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលស្រុក/ក្រុងទាំង១១ លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))