ជោគជ័យទៀតហើយ!!! ឯកឧត្តម ដួង តារា បានដោះស្រាយបញ្ចប់វិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ឈរលើគោលនយោបាយ ឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន
ខេត្តកំពត៖ ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងតាមសំណេរក្នុងហ្វេសប៊ុករបស់ឯកឧត្តមថា «នៅថ្ងៃទី ២៤ វិច្ឆិកាព្រឹកមិញនេះ ខ្ញុំនិងអាជ្ញាធរខេត្តកំពត រួមមាន៖ លោកអភិបាលរងខេត្ត សេង សិរីបុត្រ, លោកអភិបាលស្រុកឈូក ខៀវ ឬទ្ធិភ័ណ្ណ, លោកអនុប្រធានមន្ទីរសុរិយោដីខេត្ត ផេង កល, លោកប្រធានការិយាល័យភូមិបាលស្រុកឈូក ប៉ែន ភក្ត្រាវុឌ្ឍន៍ និងមន្រ្តីជាច្រើនរូបទៀត បានចូលរួមអបអរសាទរក្នុង កម្មវិធីប្រគល់ឯកសារដីធ្លី ជូនប្រជាពលរដ្ឋដែលខ្ញុំបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ កាលពីថ្ងៃទី ២៩ កក្កដា ២០២០ ដែលមានភាគីក្រុមគ្រួសារលោកស្រី ស៊ឹម ផល្លា (មាន៤គ្រួសារ) និង លោក ស៊ុយ វុឌ្ឍី និងភរិយាឈ្មោះ យី សុភី (១គ្រួសារ) ដែលមានទំនាស់ដីធ្លីទំហំ២៤ហិកតា ស្ថិតនៅ ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ វិវាទនេះគឺមានរយៈពេលជាង២ឆ្នាំមកហើយ។
ឯកសារដែលអាជ្ញាធរខេត្តបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ គឺដើម្បីយកទៅបង់ពន្ធដីធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ជាផ្លូវការដើម្បីជៀសវាងបញ្ហាទៅថ្ងៃក្រោយ។
ខ្ញុំសូមអរគុណដល់មន្រ្តីខេត្តកំពតនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានសហការចូលរួមសម្របសម្រួលដោះស្រាយករណីវិវាទខាងលើដោយអត់ធ្មត់បំផុតរហូតទទួលបានជោគជ័យនៅថ្ងៃនេះ។
ខ្ញុំបាទផ្ទាល់ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលផ្តល់នូវឱកាសដល់រូបខ្ញុំបាទបានចូលរួមដោះស្រាយបញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))