ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី១៨នេះគឺមានរយះពេល១៥ថ្ងៃហើយបន្ទាប់ព្រឹត្តិការណ៍ថ្ងៃ ០៣ ខែ វិច្ឆិកា ឆ្នាំ២០២០ ហើយក៏ជាការធ្វើតេស្ដ លើកទី០៤ ក៏ជាថ្ងៃលើកចុងក្រោយដែលដើម្បីបញ្ចប់ព្រឹត្តិការណ៍ថ្ងៃ ០៣ ខែ វិច្ឆការ។ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ បងប្អូនប្រជាពលរដ្ឋដែលបានប៉ះផ្ទាល់ និងប្រយោល ឬ មានការសង្ស័យនៅក្នុងព្រឹត្តិការណ៍នោះ។បើតាមសារសម្លេងអំពាវនាវរបស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថានៅថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២០នេះ យើងនិងធ្វើតេស្តលើកទី៤ លោកជំទាវក៏បានអំពាវនាវទៅដល់អ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ ០៣ ខែ វិច្ឆិកា ទាំងអស់សូមអញ្ញើញមកធ្វើតេស្តលើកទី៤ឲ្យបានគ្រប់ៗគ្នា នៅទីស្តីការគណរដ្ឋមន្ត្រី (វិមានមិត្តភាព) ហើយលោកជំទាវក៏បានបញ្ជាក់ថាការធ្វើតេស្តលើកទី៤នេះជាការធ្វើតេស្តលើកចុងក្រោយ ហើយនិងជាការធ្វើតេស្តសំខាន់បំផុតសំរាប់ការវាយតម្លៃនៃការបិទបញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិការ។គួររំលឹកថានៅក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកានោះ គឺមានតែមនុស្សចំនួន០៣នាក់ តែប៉ុណ្ណោះដែលធ្វើតេស្ដ ឃើញថាមានវិជ្ជាមាន COVID-(19 )គឺ ឯកឧត្តម សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា , លោក ស ចិត្រា អាយុ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, និងបុរសជនជាតិហុងគ្រី អាយុ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា , និងវៀតណាម ក្នុងចំណោមអ្នកជំងឺទាំង៣នាក់ មានអ្នកជំងឺម្នាក់បានព្យាបាលជាសោះស្បើយម្នាក់គឺ ឯកឧត្តម សួស យ៉ារ៉ា ហើយមានអ្នកសង្ស័យជាង១ពាន់នាក់ កំពុងធ្វើចត្តាឡីស័ក ហើយឆ្លងកាត់ការធ្វើតេស្ដ០៣ដងហើយ គឺមិនមានអ្នកមាន COVID-(19 )ទៀតក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិការនោះ។ហើយកម្ពុជាសង្ឃឹមថានៅថ្ងៃទី១៨នេះ កម្ពុជា និងបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆកានេះ និងសង្ឃឹមជឿជាក់ក្រោយធ្វើតេស្ដ ជាលើកទី០៤គឺ មិនមានអ្នកមាន COVID-(19 )ទេ។សូមចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាគ្មាន COVID-(19 )និងដើម្បីបញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិកានេះ៕ដោយ សម្លេងខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ