កាលពី២សប្តាហ៍មុន ខ្ញុំមានគម្រោងនាំយកអំណោយសម្តេចទាំងទ្វេទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយគ្រោះទឹកជំនន់កន្លងទៅនៅខេត្តបាត់ដំបង១ពាន់គ្រួសារ។ ប៉ុន្តែខ្ញុំមិនបានទៅដោយសារជាប់ធ្វើចត្តាឡីស័ក។ ប្រសិនបើលទ្ធផលធ្វើតេស្តកូវីដ១៩ នៅថ្ងៃទី ១៨ វិច្ឆិកា ខាងមុខនេះអវិជ្ជមាន គឺខ្ញុំគ្រោងនឹងចុះទៅខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះ។ ថ្ងៃនេះ សុខភាពខ្ញុំល្អជាធម្មតា កម្តៅខ្ញុំគឺ ៣៦.៤ មិនមានសញ្ញាអ្វីដែលគួរអោយព្រួយបារម្ភទេ ព្រោះខ្ញុំប៉ះពាល់ដោយប្រយោលតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំត្រូវតែបន្តធ្វើចត្តាឡីស័កហើយធ្វើតេស្តកូវីដ១៩ អោយបានគ្រប់៤ដង។ សូមបងប្អូនប្រយ័ត្ន ចេះការពារខ្លួនកុំអោយឆ្លងកូវីដ១៩អោយសោះ ឬជាប់មានការសង្ស័យឆ្លងជំងឺកូវីដ ដែលមន្ទីរសុខាភិបាលអាចដាក់អោយរស់នៅដាច់ដោយឡែក១៤ថ្ងៃដូចខ្ញុំមិនខាន។ សូមកុំធ្វេសប្រហែសអោយសោះបងប្អូន។ខ្ញុំសូមអរគុណជាអនេកដល់ បងអ៊ុត ធី, ប្អូនលឹម លៀង, បងមួង ឃីម, លោកលី និង ប្អូនស្កាយ ដែលបានចូលរួមចំណែកក្នុងការជួយដល់បងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកនេះ តាមការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ សម្លេងខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ