ព្រឹកថ្ងៃទី១៤វិច្ឆិកា២០២០យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី១នាក់
រហូតដល់ម៉ោង០៧:៣០ព្រឹក ថ្ងៃទី ១៤ វិច្ឆិកា ២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី១នាក់ (ករណីនាំចូល ជនជាតិអាមេរិកធ្វើដំណើរពីសហរដ្ឋអាមេរិក)។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៣០២នាក់ ចំនួនសំរាកពេទ្យកើន១៣នាក់និងចំនួនជាសះស្បើយសរុបចំនួន២៨៩នាក់ដដែលនិងស្លាប់គ្មាន ។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))