មេបញ្ជាការរងយោធាស្រុកម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង៤០គីឡូក្រាម
ស្ទឹងត្រែង)៖ សមត្ថកិច្ចបានចាប់ខ្លួនមេបញ្ជាការរងយោធាស្រុកបុរីអូរស្វាយសែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀនជាង ៤០គីឡូក្រាម ដែលឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា។
ការចាប់ខ្លួននេះ នៅចំណុចអាហារដ្ឋាន ម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
មេបញ្ជាការរងខាងលើ ឈ្មោះអ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ។នៅពេលចាប់ខ្លួន សមត្ថកិច្ច បានរកឃើញគ្រឿងញៀនជាង ២គីឡូក្រាម ដែលគ្រឿងញៀននេះបានដកចេញចេញក្នុងចំណោមគ្រឿងញៀនជាង ៤០គីឡូក្រាមដែលសមត្ថកិច្ចបានប្រទះឃើញនៅនៅក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនម្នាក់ និងថ្នាំញៀនចំនួន ២កញ្ចប់ធំ ប្រភេទកេតាមីន។សូមជម្រាបថា កម្លាំងយោធាបានដើរល្បាតហើយបានប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ដឹកគ្រឿងញៀន ចំនួន២ការ៉ុង ស្មើនិង៤២កញ្ចប់ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២០ ។ បន្ទាប់ពីឃើញកម្លាំងយោធាជនសង្ស័យបានជិះម៉ូតូដួល ហើយទុកការ៉ុងថ្នាំញៀនចោលរួចរត់គេចខ្លួន ។ ក្រោយមកទៀត គ្រឿងញៀនទាំងអស់នោះ ក៏បានប្រគល់ឲ្យទៅកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តផង។
បន្ទាប់ពីមានករណីនេះ សមត្ថកិច្ចនគបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង បានបើកការស្រាវស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ចំនួន២កញ្ចប់ធំ ប្រភេទកេតាមីន ទំនងជាសុទ្ធ។ រីឯជនសង្ស័យ គឺជាមេបញ្ជាការរងយោធាស្រុកបុរីអូរស្វាយសែនជ័យ ដែលបានដឹងហេតុការណ៍គ្រឿងញៀនមុនគេ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))