ខេត្តកំពង់ចាម៖លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកស្រូវពូជប្រមាណជាង៣០០តោន ចែកជូនប្រជាពលរដ្ឋចំនួន៣២០០គ្រួសារ មកពីស្រុកចំនួន៥ ក្នុងខេត្តកំពង់ចាម ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ពិធីនេះត្រូវបានធ្វើឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ស្ថិតនៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ។ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា សម្តេចតេជោទោះ នាពេលនេះ មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែ គិតគូរជានិច្ច ដល់សុខទុក្ខ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសនោះ ចំពោះប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយប្រការផ្សេងៗ មិនថានៅទីតំបន់ជិតឬឆ្ងាយឡើយ។លោកហ៊ុន ម៉ាណែត ក៏បាននាំមកនូវប្រសាសន៍ របស់ សម្ដេចតេជោ ដែលបាន ថ្លែងអំណរអរគុណ ចំពោះការបោះឆ្នោតគាំទ្រពីជនរួមជាតិបងប្អូន ប្រជាពលរដ្ឋ ហើយក៏បានអរគុណ ចំពោះការចូលរួមថែរក្សា សុខសន្តិភាព ដេីម្បីបន្តការអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើន។ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការថែទាំសុខភាព ដោយអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗផងដែរ។បើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំង នៅអំឡុងដើមខែតុលា ឆ្នាំ២០២០ តាមបណ្តាស្រុកមួយចំនួន នៅក្នុងខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង ដែលប៉ះពាល់លើដំណាំស្រូវរបស់ប្រជាកសិករ ចំនួន ២.៩០៤ហិកតា ស្មើនឹង៣.៩៣២គ្រួសារ ក្នុងនោះ ខូចខាតចំនួន ១.៩៦៧ហិកតា ស្មើនឹង៣.២០០គ្រួសារ និងបានប្រសើរឡើងវិញចំនួន៩៣៧ហិកតា ស្មើនឹង ១.១៥៣ គ្រួសារ។គួរបញ្ជាក់ថា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភស្រូវពូជ ចំនួន៣២០តោន សម្រាប់ការស្ដារឡើងវិញ ចំនួន១.៩៦៧ហិកតា នៅស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ សរុបចំនួន ៣២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន១០ម៉ឺនរៀលផងដែរ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ