នាយកដ្ឋានឧតុនិយមប្រទេសថៃបានព្រមានប្រជាជននៅតំបន់ទំនាបភាគឦសាន និងភាគខាងកើតក្នុងការត្រៀមទទួលព្យុះមួយផ្សេងទៀតដែលនឹងវាយប្រហារប្រទេសនៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា នេះ ។កាលពីថ្ងៃអង្គារព្យុះត្រូពិកឈ្មោះ Etau បាននិងកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិចប្រទេសវៀតណាមដែលអាកាសយានដ្ឋានចំនួន ៥ ត្រូវបានបិទ ។ខ្យល់ដែលមានកម្លាំងរហូតដល់ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានគេរំពឹងថានឹងចុះខ្សោយសម្ពាធវិញ នៅពេលដែលព្យុះបានឈានដល់ប្រទេសកម្ពុជា និងប្រទេសថៃ ប៉ុន្តែកសិករនៅតំបន់ទំនាបភាគឦសានត្រូវបានគេព្រមានឲ្យត្រៀមលក្ខណៈសម្រាប់ការខូចខាតផលដំណាំ ។នាយកដ្ឋានថៃបាននិយាយថា រហូតមកដល់ពេលនេះខេត្តចំនួន ៣៦ បានរងគ្រោះដោយទឹកជំនន់ភ្លាមៗ និងការបាក់ដីចាប់តាំងពីថ្ងៃទី ៧ ខែតុលាដែលបានធ្វើឲ្យខូចខាត និងប៉ះពាល់ដល់ប្រជាជនចំនួន ៩២,០៨៥ គ្រួសារនៅក្នុង ២,៤៩៣ ភូមិ ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ