ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដឹកនាំក្រុមការងារចុះប្រគល់ជូនម៉ាសុីនចម្រុះទឹកស្អាតខ្នាតធំ២គ្រឿងដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាបជួយពលរដ្ឋរងគ្រោះទឹកជំនន់
Sun,01 November 2020 (Time 12:03 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 471នាក់)


(ខេត្តបន្ទាយមានជ័យ) ៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងថ្នាកដឹកនាំសមាគមរាជសីហ៍ និងសមាជិកសមាជិការ សមាគមរាជសីហ៍សាខាខេត្តសៀមរាប ចុះប្រគល់ ជូនម៉ាសុីនចំរោះទឹកស្អាតខ្នាតធំ០២គ្រឿងដល់សាលាខេត្តបន្ទាយមានជ័យ រួចដាក់អោយប្រេីប្រាស់ជាផ្លូវការ ម៉ាស៊ីនចំរោះទឹកស្អាតចល័តខ្នាតធំចំនួន ០២គ្រឿង នេះ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពចំនួន៥៦១គ្រួសារ ស្ថិតនៅក្នុង ស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ដែលមានទីតាំងពីរកន្លែង។

ទីតាំងពីរកន្លែងនោះ រួមមាន៖ ១-ផ្លូវវៀង ក្រុង ភូមិស្រះជីក ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (៣២១គ្រួសារ)២-តារាងបាល់ សែសិន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (២៤០គ្រួសារ )

គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនចំរោះទឹកស្អាតទាំងពីរជាជំនួយឧបត្ថមពីសប្បុរសជនក្រៅប្រទេស ដែលមួយគ្រឿងតំលៃ ៥ម៉ឺនដុល្លារ(០២គ្រឿងស្មេី ១០មុឺនដុល្លារ)ដែលម៉ាស៊ីននីមួយៗ មានសមត្ថភាពចំរោះទឹកស្អាតចាប់ពី ១៥០០ ទៅ ២០០០ លីត្រ ក្នុងមួយម៉ោង ដែលជាលក្ខណៈពិសេសអាចផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋរងគ្រោះ គ្រប់តម្រូវការ។

ដោយមានការចូលរួមជាអធិបតី ឯ.ឧ អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមរាជសីហ៍ ដែលតែងតែគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង (ជួយទឹកស្អាតដល់ប្រជាពលរដ្ឋទាន់ពេលវេលា)តាមរយៈការងារមនុស្សធម៏ និងសកម្មភាពមនុស្សធម៌នានាក្នុងសង្គម៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ