ដល់ម៉ោង០៨:៣០ព្រឹកថ្ងៃទី១១វិច្ឆិកា២០២០យើងរកឃើញករណីជំងឺកូវីដ-១៩ថ្មី១នាក់
រហូតដល់ម៉ោង០៨:៣០ព្រឹកថ្ងៃទី១១វិច្ឆិកា២០២០យើងរកឃើញករណីជំងឺកូវីដ-១៩ថ្មី១នាក់ (ករណីនាំចូលជនជាតិអាមេរិកក្រោយធ្វើតេស្តលើកទី២)។ដូច្នេះចំនួនសរុបកើន៣០១នាក់ ចំនួនសំរាកនៅពេទ្យកើន១៣នាក់ចំនួនជាសះស្បើយសរុបចំនួន២៨៨នាក់និងស្លាប់គ្មាន។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡើយ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា។ល។យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូអាល់កុលឬជែល។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧មករា២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))