ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាកូនប្រុសសម្តេចតេជោហ៊ុន សែនបានឆ្លើយតបរូបថតមួយសន្លឹកដែលលោកបានថតកៀកឯកឧត្តម សួស យ៉ារ៉ា ដែលបានឆ្លងកូវីដ ១៩ គឺជារូបថតចាស់កាលពីឆ្នាំ ២០០៩។លោកបញ្ជាក់ដូច្នេះថា “ដោយបានឃើញនូវរូបភាពរបស់ខ្ញុំ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងដោយបានផ្សារភ្ជាប់ខ្ញុំទៅនឹងឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានឆ្លងជំងឺកូវីដ-១៩ ខ្ញុំសូមជម្រាបជូនដល់សាធារណៈជនទាំងអស់ថា រូបភាពទាំងនោះ គឺជារូបភាពចាស់ កាលពីឆ្នាំ២០១៩ កាលដែលយើងទាំងអស់គ្នាបានទៅចូលរួមបុណ្យឯករាជ្យជាតិ”។ឯកឧត្តមបញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោកមានភាពល្អប្រសើរជាប្រក្រតី ហើយក្នុងរយៈកាលក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ លោកមិនបានជួបប្រាស្រ័យទាក់ទងជាមួយឯកឧត្តម សួស យ៉ារ៉ា ឬអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកានោះទេ។ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមអំពាវនាវឲ្យជនរួមជាតិ បន្តរក្សាភាពស្ងប់ស្ងាត់ រួមគ្នាការពារខ្លួន និងក្រុមគ្រួសារ និងសូមជូនពរឲ្យជនរួមជាតិទាំងអស់មានសុខភាពល្អ។ ទាំងអស់គ្នា! រួមគ្នា! យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា!។ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ