ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពលរដ្ឋ​៦៤​គ្រួសារ​កក់ក្តៅ​ពេល​ឃើញ ចៅក្រម ម៉ុង មុនី​សោភា ចុះ​ពិនិត្យ​ស៊ើបអង្កេត​ទីតាំង​ដី​ទំនាស់​ផ្ទាល់ ដែល​ពលរដ្ឋ​ចោទថា ឈ្មោះ ផង់ សុភឿន និង​ប្រពន្ធ បាន​រំលោភ​យក​
Sat,11 January 2020 (Time 09:41 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1040នាក់)


​ខេត្ត​កំពង់ឆ្នាំង​៖ ទំនាស់​ដី​ស្រែ​មួយកន្លែង ទំហំ ២៦​ហ​៨០​អា រវាង​ប្រជាពលរដ្ឋ ៦៤​គ្រួសារ និង ឈ្មោះ ផង់ សុភឿន និង ប្រពន្ធ​ឈ្មោះ អ៊ូ ប៉ែន ស្ថិត​នៅ​ចំនុច ទួល​តា​មឹង ភូមិ​កងមាស​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀ ខេត្ត​កំពុងឆ្នាំង ត្រូវបាន​លាតត្រដាង​ការ​ហើយ បន្ទាប់ពី​ចៅក្រម​សាលាដំបូង​ខេត្តកំពុងឆ្នាំង លោក ម៉ុង មុនី​សោភា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដី​ទំនាស់​ជាក់ស្តែង​។​

​ក្រោយ​មាន​បណ្តឹង​ចូល​តុលាការ នៅ​ដើមខែ មករា ឆ្នាំ​២០២០​នេះ លោក ម៉ុង មុនី​សោភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពុងឆ្នាំង រួមជាមួយ ក្រឡាបញ្ចី​របស់​លោក បាន​ចុះ​ស៊ើបអង្កេត ពិនិត្យ​មើល​ដី​ស្រែ​ទំនាស់​ទាំង​26​ហិកតា​៨០​អា​នោះ​
​ដោយ​មិន​ខ្លាច​នឿយហត់ ដោយ​ដើរ​ពិនិត្យ​មើល​ដី​ជម្លោះ និង ការរៀបរាប់​ចង្អុលបង្ហាញ​របស់​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​បញ្ជាក់ថា លោក ផង់ សុភឿន និង ប្រពន្ធ ឈ្មោះ អ៊ូ ប៉ែន វិញ​មាន​ដី​ច្រើន​រយ​ហិកតា​ក្នុង​១​គ្រួសារ ផ្ទុយ​ពី​ច្បាប់​កំណត់ តើ​បាន​ពី​ការរំលោភ​ដី​ពលរដ្ឋ រឺ​ទិញ​? ឈ្មោះ ផង់ សុភឿន នឹង ប្រពន្ធ​ឈ្មោះ អ៊ូ ប៉ែន ប្រើ​អំណាច​គំរាម​គំហែង​រំលោភ​យក​ដីស្រែ​ពួកគាត់​ដែល​បាន​រុករាន​កាន់កាប់ ធ្វើស្រែ​ជា​ង​១២​ឆ្នាំ​មក​ដល់ពេលនេះ​។​
​ឈ្មោះ ផង់ សុភឿន ទើប​ចូល​មក​នៅ​ក្រោយ​ទេ ដើរ​ទិញ​ដី​របស់​ប្រជាពលរដ្ឋ​ផង​និង​លួច​រំលោភ​យក​ដី​ផង​។
​សូម្បី​ប្រឡាយ​ស្ថានីយ៍​ស្តុបទឹក​ដែល​អង្គការ​ប្រ​សាក់​ជួយ​ស្តារ​ទុកឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកក៏ត្រូវ លោក ផង់ សុភឿន រំលោភ​យក​ដែរ ហើយ​ថែមទាំង​វាយ​ទំ​លុះ​ស្ថានីយ៍​នោះ បូមទឹក​លក់​អោយ​អ្នកស្រុក ក្នុងតម្លៃ មួយ​ហិកតា​៣០​ម៉ឺន​រៀល​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​និង​ដាក់​ការសង្ស័យ​ថា​អាជ្ញាធរ​ភូមិ​ឃុំ​ឃុបឃិត​គ្នា​ជាមួយ លោក ផង់ សុភឿន ទើប​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ករណី​ទំនាស់​នេះ​ជូន​តំណាង​ប្រជាពលរដ្ឋ អ៊ុំ យ៉ាន់ ជាង ព្រោះ​គាត់​ត្រឹមតែ​ជា​ជាងកាត់សក់ ឯ​ឈ្មោះ ផង់ សុភឿន មាន​លុយ​មាន​អំណាច​ខ្លាំង​ណាស់​។​

​តំណាង​ប្រជាពលរដ្ឋ​៦៤​គ្រួសារ លោក យ៉ាន់​ជាង សម្តែង​ក្តីរីករាយ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ម៉ុង មុនី​សោភា ចៅក្រម​សាលាដំបូង​ខេត្ត​កំពុងឆ្នាំង ដែល​ជា​ចៅក្រម​ដ៏​ល្អ​ចេះ​ចុះ​ស៊ើបអង្កេត​ដល់​មូលដ្ឋាន​ដី​ទំនាស់ ដែល​កម្រ​ឃើញ​មាន ចៅក្រម និង ព្រះរាជអាជ្ញា​តុលាការ​សកម្ម​បែបនេះ​។​

​តំណាង​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​ចៅក្រម​និង​តុលាការ​គ្រប់​ជាន់​ថ្នាក់​សូម​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិត​ប្រក​ដ​។​
​អង្គភាព​យើងខ្ញុំ មិនទាន់​អាច​ទាក់ទង លោក ផង់ សុភឿន និង ប្រពន្ធ ដើម្បី​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ថ្ងៃនេះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ