ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រសួងមហាផ្ទៃ បញ្ជូនអត្តពលិក ១៦នាក់ចូលរួមការប្រកួតកីឡាកា រ៉ាតេជើងឯកទូទាំងប្រទេស ២០២០ នាថ្ងៃ២២ តុលា
Fri,09 October 2020 (Time 01:31 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 413នាក់)


(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីចំនួន១៦នាក់របស់ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃធ្វើការហ្វឹកហាត់ជាប្រចាំនៅទីលានរបស់ខ្លួនស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ចូលរួមការពារមេរោគ COVID-19 តាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០នៅថ្ងៃ ២២ ដល់ ២៤ ខែ តុលា ២២២០នៅសកលវិទ្យាភូមិន្ទភ្នំពេញ ។
លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួងមហាផ្ទៃបានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិចឲ្យដឹងថា ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃបញ្ជូនកីឡាករ-កីឡាការិនីចំនួន១៦នាក់ដែលមានសក្តានុពលជាច្រើនរូបទៅតាមប្រភេទទម្ងន់ចូលរួមក្នុងការដណ្តើមមេដាយនៃការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើឯក ទូទាំងប្រទេស២០២០រៀបចំឡើងដោយសហព័ន្ធ ។លោកបានបន្តថា កីឡាករ-កីឡាការិនីសុទ្ធសឹងជាកីឡាករល្អដែលមានឳកាសអាចដណ្តើមមេដាយការប្រកួតលើកនេះ ដោយសារលោកធ្លាប់បញ្ជូនចូលរួម ការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើម ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០ និងធ្វើតេស្តិ៍លើសមិ្មទ្ធផលក្នុងរដូវកាលCOVID-19នេះ ទោះបីមេរោគ COVID-19ក៏ដោយ ក៏ពួកគាត់បន្តហ្វឹកហាត់ដើម្បីរក្សាគុណផលរៀងៗខ្លួន។
លោក ឡាច ច័ន្ទដារ៉ា បានបន្ថែមទៀតថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកទូទាំងប្រទេស ២០១៩ ទទួលបានមេដាយសរុប១១គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងជាប់ចំណាត់ថ្នាក់លេខ២ ចំណែកកងយោធពលខេមរៈភូមិន្ទជាប់ចំណាត់ថ្នាក់លេខ ១៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ