រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង២.០០នាទីរសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៩៣ កែង៦៨ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូចពេញ រាជធានីភ្នំពេញ។បេីយោងតាមប្រភពព៏ត៌មាននៅកន្លែងកេីតហេតុបានប្រាប់ក្រុមការងារយេីងអោយដឹងថា មុនកេីតហេតុគេឃេីញរថយន្តព្រូសសេរីឆ្នាំ២០១០ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BE-0588 បេីកបរដោយបុរសម្នាក់ជាមន្ត្រីយោធាទិសដៅពីកេីតទៅលិចតាមបណ្ដោយផ្លូវ៦៨ លុះមកដល់ផ្លូវកែង៩៣ បត់ឆ្វេងផុតហេីយតែដោយស្ទះផ្លូវក៏បានឈប់រថយន្តតាមទិសដៅចរាចរណ៍របស់ខ្លួន។ពេលនោះមានរថយន្តដឹកសំរាមរបស់សាលាខណ្ឌដូនពេញ ពណ៌ខៀវលេខសំគាល់រថយន្ត០៧ បេីកបរដោយបុរសម្នាក់ទិសដៅបញ្ច្រាស់គ្នាតាមផ្លូវ៩៣ រួចបត់ឆ្វេងចូលផ្លូវ៦៨ បណ្ដាលអោយវាត់កន្ទុយរថយន្ត ប៉ះរថយន្តព្រូសខាងឆ្វេងផ្នែកខាងក្រោយបណ្ដាលអោយខូចខាតស្តុបទាំងគួរ នឹងខូចកាងមួយចំហៀង។បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ មន្ត្រីសាលាបានបញ្ចាឲ្យរថយន្តដឹកសំរាមរបស់សាលាខណ្ឌដូនពេញ ដំណេីរទៅមុខជាធម្មតា ធ្វេីដូចគ្មានរឿងអ្វីកេីតឡេីង។ ដោយឃេីញបែប ប្រជាពលរដ្ឋហាក់អន់ចិត្តនឹងអាជ្ញាធរនៃសាលាខណ្ឌដូនពេញ ដែលគ្មានការទទួលខុសត្រូវ យ៉ាងហោចណាស់ក៏ឈប់រថយន្តចុះមេីល ឬនិយាយគ្នាបន្តិចដែរ តែនេះអត់ឈប់រថយន្តហេីយ បេីកចេញធ្វេីព្រងើយកន្តើយ ហាក់គ្មានរឿងអ្វី។ក្នុងនោះផងដែរ មន្រ្តីរបស់សាលាសង្កាត់ស្រះចកបាន ប្រាប់យេីងថា រថយន្តដឹកសំរាមអត់ខុសទេ ហេីយក្រុមការងាររបស់អ្នកស្រីក៏ គ្មានដោះស្រាយឲ្យដែរ ចង់ប្តឹង ទៅប្តឹងនៅប៉ុស្តិ៍។ដោយឃេីញសម្តីរបស់មន្រ្តីសង្កាត់ស្រះចកនិយាយបែបនេះ ប្រជាពលរដ្ឋបានបញ្ចេញមតិថា ឲ្យតែរបស់រដ្ឋមិនបាច់ចេញសំណងជូនប្រជាជនទេឬ ដល់ប្រជាជនបេីកប៉ះវិញ សុទ្ធតែមិនអាចនិយាយគ្នាទេ ចាំមេមកមេីលសិន។ពួកគាត់លេីកឡេីងបន្ថែមទៀតថាជាដេីមមិញប្រសិនបេីរថយន្តបុកដេីមឈេីរបស់សាលារាជធានីម្ចាស់រថយន្តត្រូវតែចេញថ្លៃខូចខាតទៅខាងសាលាក្រុង តែបេីដេីមឈេីរលំបាក់ធ្លាក់សង្កត់លេីរថយន្តរបស់ប្រជាពរដ្ឋវិញសាលារាជធានីភ្នំពេញមិនដែលចេញមុខទទួលខុសត្រូវនោះហេីយទំលាក់កំហួសទៅលេីគ្រោះធម្មជាតិទៅវិញក្រោយកេីតហេតុ ម្ចាស់រថយន្តព្រួសបានមកដាក់ពាក្យបណ្តឹងនៅសាលាខណ្ឌដូនពេញ តាំងពីម៉ោង៣រសៀល គ្មានអ្នកណាដោះស្រាយទេ រហូតដល់ម៉ោង៥រសៀល ទេីបលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមកដល់ ហៅចូលទៅក្នុងដេីម្បីដោះស្រាយគ្នា។ជាលទ្ធផលចុងក្រោយ សាលាខណ្ឌដូនពេញព្រមធ្វេីការជួសជុលរថយន្តព្រួសឲ្យស្អាតដូចដេីមវិញ ដេីម្បីបញ្ចប់រឿង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ