ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តមអភិបាលខេត្តកណ្តាលនិងលោកជំទាវបានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តមរកតតេជោបុរីស្វរ:
Sat,31 October 2020 (Time 07:27 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 455នាក់)


(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងលោកជំទាវបណ្ឌិតពហុវឌ្ឍា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ែន នារីវុឌ្ឍី បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ២២១នាក់ មកពីឃុំឈើទាល ស្រុកកៀនស្វាយ ចូលរួមដង្ហែរអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមាវត្តមរតកតេជោបុរីស្វរៈ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងពិធីនេះដែរឯកឧត្តម គង់ សោភ័ណ្ឌ និង ក្រុមគ្រួសារ ព្រមទាំងប្រតិភូ និងពុទ្ធបរស័ទជិតឆ្ងាយ បានប្រមែប្រមូលបច្ច័យបានចំនួន១១១លាន ៧៩ម៉ឺនរៀល និងប្រាក់ដុល្លារចំនួន ១០,១៦៨ដុល្លារ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ទុកសម្រាប់កសាងសមិទ្ធិផលនានាក្នុងទីអារាមនេះតាមការចាំបាច់ និងបានជួយឧបត្ថម្ភថវិកាដើម្បីកសាងផ្លូវបេតុងមួយខ្សែ ចាប់ពីខ្លោងទ្វារវត្តរហូតដល់ព្រះវិហារផងដែរ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ