ខេត្តសៀមរាប ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានចំនួនប្រមាណ ៣៨,៦៤៣នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរបរទេសមានចំនួន៦៤៣ នាក់ ថយចុះ ៨៦,៥៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន៤៧៧៨នាក់។ ភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ៣.៨០០០ ម៉ឺននាក់ (បីម៉ឺនប្រាំបីពាន់នាក់)។ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ១៨០០០ម៉ឺននាក់ (មួយម៉ឺនប្រាំបីពាន់នាក់) និង ប្រមាណ២ ម៉ឺននាក់ទៀតចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាបដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា។សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី០១ខែ វិច្ឆិកា ឆ្នាំ២០២០។នៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ដែលតែងតែរៀបចំឡើងនៅ មុខព្រះបរមរាជរាំង ប៉ុន្តែចំពោះការរៀបចំពិធីអកអំបុក និងសំពះព្រះខែ ប្រជាពលរដ្ឋអាចរៀបចំបានដូចធម្មតា នៅតាមគេហដ្ឋានរៀងៗខ្លួន៕ (ប្រភព ៖ មន្ទីរព័ត៌មានខេត្ត)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ