ក្រសួងប្រកាសថ្ងៃនេះយើងរកឃើញករណីជំងឺកូវីដ-១៩ថ្មី១នាក់និងមិនមានជាសះស្បើយទេ
រហូតដល់ម៉ោង០៨:៣០ព្រឹកថ្ងៃទី៣០តុលា២០២០យើងរកឃើញករណីជំងឺកូវីដ-១៩ថ្មី១នាក់(ជនជាតិខ្មែរ ជាករណីនាំចូល)។ដូច្នេះចំនួនសរុបកើន២៩១នាក់ចំនួនសំរាកនៅពេទ្យកើន៨នាក់ ចំនួនជាសះស្បើយសរុបចំនួន២៨៣នាក់និងស្លាប់គ្មាន។ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡើយ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។
យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))