ថ្ងៃអង្គារ៍ ទី១១ ខែមីនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ៖« ខ្មែរពឹងលើខ្មែរ, ខ្មែរជឿជាក់លើខ្មែរ នេះជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេសរយៈពេលវែង»
Thu,29 October 2020 (Time 05:04 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 598នាក់)


(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងថា សមិទ្ធផលការងារជាក់ស្តែងកន្លងមករបស់រាជរដ្ឋាភិបាល គឺការបង្កើតឱកាសវិនិយោគសេដ្ឋកិច្ចជាតិ និងការធានានិរន្តរភាពនៃឱកាសរីកចម្រើនក្នុងរយៈពេលវែងលើមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមបន្តថា «ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ លង់ជឿការឃោសនាបំប៉ោងសភាពការណ៍របស់អ្នកនយោបាយអគតិទាំងនោះ។ មេដឹកនាំ ប្រកបដោយធម៌ គឺសម្តេចតេជោ ហ៊ុន សែន មិនគិតពីខ្លួនឯង យកជីវិតខ្លួនឯងចេញច្បាំងចរចាដើម្បីប្រជាពលរដ្ឋបានសុខសន្តិភាព ហើយក៏នៅតែគិតប្រជាពលរដ្ឋជាធំ, គិតជាតិជាធំ, គិតឯករាជ្យ, អធិបតេយ្យភាព, និងកិត្តិយសជាតិជាធំ ហើយរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ, ខិតខំអស់លទ្ធភាពដើម្បីបំពេញ និងបន្តរកការងារជូនប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសយើងបន្តទៅមុខទៀត។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចាត់វិធានការណ៍ផ្សេងៗ ដើម្បីឱ្យពង្រឹងភាពប្រកួតប្រជែងជាមួយដៃគូពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសរួចហើយថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីការពារថែទាំកូនចៅប្រជាពលរដ្ឋយើង ហើយនឹងបន្តបង្កើតឱកាសវិនិយោគ និងបង្កើនការងារឱ្យកាន់តែច្រើនជូនដល់បងប្អូនកម្មករ ជាពិសេសយន្តការត្រៀមទុកស្រូវពូជចំនួន ២០០០តោន សម្រាប់ផ្តល់ជូនបងប្អូនប្រជាកសិករយកទៅបង្កបង្កើនផលស្រូវ និងជំរុញការខិតខំប្រកបកសិកម្មឡើងវិញ ក្រោយពីទឹកជំនន់បានស្រកទៅវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើង។ នៅមានយន្តការផ្សេងៗទៀតដែលរាជរដ្ឋាភិបាលគិតគូរដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយមិនគិតនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសនាអ្វីទាំងអស់។
ឯកឧត្តម ម៉ាណែត បានបញ្ជាក់បន្ថែមថា «ក្នុងនាមជាខ្មែរ យើងត្រូវខិតខំម្ចាស់ការ និងការពារភាពត្រឹមត្រូវ។ ខ្មែរពឹងលើខ្មែរ, ខ្មែរជឿជាក់លើខ្មែរ ដែលនេះជាមូលសម្រាប់អភិវឌ្ឍប្រទេសរយៈពេលវែង និងជាគោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំពង្រឹងប្រទេសជាតិយើង» ឱ្យកាន់តែរីកចម្រើន ជឿនលឿនឆ្ពោះទៅមុខ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ