ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មេប៉ូលិសខេត្តបាត់ដំបង ព្រមានចាត់វិធានការ លើមន្ត្រីនគរបាលណា ដែលមិនដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា
Wed,28 October 2020 (Time 05:27 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 619នាក់)


ខេត្តបាត់ដំបង៖ក្នុងប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ​តុលា​ និងលើក​ទិសដៅភារកិច្ចខែ​វិច្ឆិកា​ឆ្នាំ​២០២០ របស់ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ​ ទី​២៨ខែ​ តុលា នេះ លោក​ឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ មេប៉ូលិសខេត្ត បានថ្លែងថា
មន្រ្តីនគរបាលរូបណា ដែលមិនបានដោះ​ស្រាយបញ្ហា ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានទាន់ពេលវេលាទេ ត្រូវទទួលខុសត្រូវ។
ក្នុងកិច្ចប្រជុំលោកស្នងការ ក៏បានក្រើនរំលឹក​ដល់ថ្នាក់ដឹកនាំគ្រប់ផែនជំនាញ​ ការិយាល័យជំនាញ​ រួមទាំងអធិការន​គរបាលក្រុង​ ស្រុកត្រូវពិនិត្យពិចារណាឡើងវិញ​ ចំពោះករណីអ​សន្តិសុ​ខ​សង្គមដែលកើត​មាន​ក្នុងមូលដ្ឋាននា​ខែ​កន្លងទៅ​ ដូចជាករណី ចោរ​កម្ម​ ករណីគ្រឿងញៀន​និងក្រុមក្មេងបង្កអា​ណា​ធិបតេយ្យជាដើម​។
បើតាមស្នងការបាន​បញ្ជាក់ជូនថា ​កន្លងទៅលោក​បាន​ឱ្យធ្វើការផ្សព្វផ្សាយលេខ​ទូរ​ស័ព្ទ របស់លោកផ្ទាល់​ របស់លោក​ លោកស្រីស្នងការរង​ លោកអធិការនគរ​បាលក្រុងស្រុក​ រួមទាំងលេខទូរស័ព្ទរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផង​ ដូច្នេះក្នុងពេលប្រជា​ពល​រដ្ឋ ទាក់ទងមកមន្រ្តីនៅមូលដ្ឋាន រូបណា ​មិនបាន​ដោះស្រាយបញ្ហានិងអន្តរាគមន៍ជូនគាត់​ទាន់​ពេល​វេលា​ទេ​ មន្រ្តីរូបនោះត្រូវតែទទួល​ខុស​ត្រូវចំពោះមុខថ្នាក់ដឹកនាំស្នងការ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ