ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អំណោយនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈអាជ្ញាធរខេត្តកំពង់ចាម ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះជំនន់ទឹកភ្លៀងជិត ៤០០គ្រួសារ
Wed,28 October 2020 (Time 05:14 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 485នាក់)


អំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈអាជ្ញាធរខេត្តកំពង់ចាម បានចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៧៨ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅមុខសាលាខេត្តកំពង់ចាម ។
ថ្លែងទៅកាន់ពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមសូមចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខលំបាកទាំងឡាយ ជាមួយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នឹងជំនន់ទឹកទន្លេមេគង្គ ។
ឯកឧត្តមអភិបាលខេត្តថ្លែងបន្តថា ឆ្នាំ ២០២០នេះ ខុសពីឆ្នាំមុនៗ ដោយសារនៅ ដើមរដូវវស្សា ទឹកទន្លេមេគង្គមិនឡើង ហើយភ្លៀងក៏មិនសូវមាន ដែលបង្កការរាំងស្ងួត ធ្វើឱ្យខូចខាតដំណាំកសិកម្មប្រជាពលរដ្ឋមួយចំនួន។ ប៉ុន្តែនៅពេលចាប់ផ្ដើមចេញវស្សា បែរជាទទួលរងនូវទឹកភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ បងប្អូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃនិងស្រុកបាធាយ ដែលដាំស្រូវពង្រោះបណ្ដេញទឹក ប៉ុន្តែទិន្នន័យនៃការខូចខាតមិនទាន់ដឹងនៅឡើយទេ ដោយសារទឹកភ្លៀងនៅបន្តធ្លាក់ជា បន្តបន្ទាប់ទៀត ក្នុងនោះមានទឹកភ្លៀងនៅក្នុងតំបន់ និងទឹកដែលហូរ ចេញពីតំបន់បឹង ទន្លេសាប ។
ឯកឧត្តមបានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះ បានជន់លិចតាមដងផ្លូវ និងហូរចូលផ្ទះ ប្រជាពលរដ្ឋមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលមិនទាន់មាន ប្រព័ន្ធលូច្បាស់លាស់ ។ ទន្ទឹមនឹងនោះ ខាងអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក៏បានចុះពិនិត្យ និងមានវិធានការបន្ទាន់ដើម្បីកាយបើកមុខទឹក បង្ហូររំដោះទឹកកុំឱ្យលិចយូរ ដែលបង្ក ការរំខានដល់ប្រជាពលរដ្ឋយើង។
ជាមួយគ្នានេះអាជ្ញាធរខេត្តបានដាក់ផែនការស្ដារឡើងវិញ ដោយជំរុញឲ្យស្ថាប័ន មន្ទីរចំនួន ៤ មានដូចជា មន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវជួសជុលជាបន្ទាន់ នូវផ្លូវជាតិដែលរងការខូចខាត ចំណែកមន្ទីរអភិវឌ្ឍន៍ជនបទត្រូវចុះពិនិត្យមើល និងជួសជុលឡើងវិញនូវផ្លូវលំទាំងឡាយ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន, រីឯមន្ទីរធនធានទឹកត្រូវចុះពិនិត្យមើលផ្នែកទំនប់ ព្រមទាំងទ្វារទឹកទាំងឡាយដែលរង ការខូចខាត ដោយសារទឹកឡើងគំហុកក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ។ ដោយឡែកមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវបូកសរុបផែនការផ្ដល់ជូននូវពូជស្រូវ ពូជដំណាំ ដល់បងប្អូនកសិករដែលមានស្រូវនិងដំណាំបានរងការខូចខាត ៕ ​ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ