ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា
Tue,27 October 2020 (Time 05:31 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 398នាក់)


ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (Molave) បានបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង។ ព្យុះនេះមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម ត្រង់ចំណុចខេត្តក្វាងងៃ រួចថមថយឥទ្ធិពលបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជ្រលងវិស្ពាធ និងសម្ពាធទាមម៉ូឡាវ មានឥទ្ធិពលមកលើកម្ពុជា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី២០-២២ អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ

បណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្ញៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ

ភ្លៀងនៅតែបន្តមានកម្រិតពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។

៣-តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅច្រើន ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ