ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
វៀតណាម ត្រៀមជម្លៀសប្រជាជន ១,៣លាននាក់ ដោយសារព្យុះម៉ូឡាវ
Tue,27 October 2020 (Time 05:00 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 409នាក់)


វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាម បានព្រមានប្រជាជនមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់នៃព្យុះទី១៧ ឈ្មោះ ម៉ូឡាវ (MOLAVE) ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ដោយលោកបានប្រដូចព្យុះម៉ូឡាវនេះ ទៅនឹងព្យុះដំរី (DAMREY) ដែលបានសម្លាប់ប្រជាជនវៀតណាមជាង ១០០នាក់ កាលពីឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានបញ្ជាឱ្យកងកម្លាំងអាជ្ញាធរ ត្រៀមជម្លៀសប្រជាជនប្រមាណ ១,៣លាននាក់ ដែលនឹងអាចរងផលប៉ះពាល់ដោយសារតែព្យុះម៉ូឡាវ។ ការត្រៀមលក្ខណៈនេះ គឺបន្ទាប់ពីព្យុះ លាយឡំនឹងភ្លៀង និងខ្យល់ខ្លាំង បានសម្លាប់ប្រជាជនវៀតណាម នៅភាគកណ្ដាល ចំនួន ១៣០នាក់ ក្នុងខែតុលានេះ។
គួរជម្រាបថា ព្យុះម៉ូឡាវ បានបក់បោកទៅលើប្រទេសហ្វីលីពីន បណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀង ការរអិលបាក់ដី និងបានធ្វើឱ្យអ្នកនេសាទ ១២នាក់ បានបាត់ខ្លួន នៅខេត្ត Catanduanes ។ ព្យុះនេះ មានល្បឿន ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចនឹងទៅដល់ប្រទេសវៀតណាម ភាគកណ្ដាល នៅថ្ងៃពុធ ទី២៨ ខែតុលា ៕ ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ