ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញ ថ្នាក់ដឹកនាំវិទ្យុជាតិកម្ពុជា ឱ្យរៀបចំការផ្សាយឱ្យបានកាន់តែច្បាស់ លឿន និងទុកចិត្តបាន ដើម្បីអ្នកស្តាប់ទទួលបានព័ត៌មាន ទោះនៅទីណា កន្លែងណាក៏ដោយ ។ ការណែនាំនេះ បានធ្វើឡើង ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញទៅពិនិត្យអង់តែន និងម៉ាស៊ីនផ្សាយវិទ្យុវត្តភ្នំFM ១០៥.៧០ MHz នៅស្ថានីយវិទ្យុជាតិកម្ពុជាកណ្តាលស្ទឹង ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា បានជម្រាបឆ្លើយតបទៅឯកឧត្តមរដ្ឋមន្ត្រីថា ដើម្បីធានាការផ្សាយឱ្យបានកាន់តែច្បាស់ល្អ និងកាន់តែឆ្ងាយបន្ថែម ទៀតនោះ ទើបថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេសវិទ្យុជាតិ បានសម្រេចរៀបចំតម្លើងអង់តែន និង ម៉ាស៊ីនផ្សាយវិទ្យុវត្តភ្នំFM ១០៥.៧០ MHzនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលវិញ ។ លោកជំទាវបានបន្តថា វិទ្យុវត្តភ្នំFM ១០៥.៧០ MHz ធ្វើការផ្សាយជារៀងរាល់ថ្ងៃ ដូចវិទ្យុជាតិកម្ពុជា AM 918 KHz ដែរ ដោយចាប់ពីម៉ោង៥:00នាទីព្រឹក រហូតដល់ ម៉ោង១២យប់ ដែលមានកម្មវិធីផ្សាយជាច្រើនប្រភេទ ជាពិសេសកម្មវិធី ផ្តោតលើ វិស័យទេសចរណ៍ ការងារសង្គម ក៏ដូចជាយុវជន ។ល។ ដើម្បីបម្រើដល់អ្នកស្តាប់គ្រប់ ស្រទាប់វណ្ណៈ ។ ជាមួយនេះ វិទ្យុវត្តភ្នំFM ១០៥.៧០ MHz ក៏បានផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួន តាមគេហទំព័រវិទ្យុ តាមFacebook តាមរលកធាតុអាកាស និង តាមតេជោDTV ផងដែរ។មិនតែប៉ុណ្ណោះវិទ្យុវត្តភ្នំFM ១០៥.៧០ MHz ក៏មានកម្មវិធីផ្សេងៗទៀតដូចជា ជីវិតយើងសង្គមយើង ,កម្មវិធីជំហានដំបូង កម្មវិធីចរាចរណ៍,កម្មវិធីអប់រំ និងកម្មវិធីកម្សាន្តច្រើនប្រភេទទៀត ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ