មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ធំជាងគេនៅកម្ពុជា TCC ជិតបើកហើយ
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ធំជាងគេ ដែលវិនិយោគក្នុងទឹកប្រាក់១០០០លានដុល្លារអាមេរិក នឹងក្លាយជាវិថីសំរាប់ដើរកំសាន្ត និងទិញទំនិញធំជាងគេនៅរាជធានីភ្នំពេញ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍លំដាប់ពិភពលោកនេះ មានឈ្មោះ TCC Triumph Commercial Center ដែលមានទីតាំងនៅក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ នឹងបញ្ចប់នៅទាំងស្រុងនៅចុងឆ្នាំ២០២០ខាងនេះហើយ។
យោងតាមព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា TCC TRIUMPH ជាមជ្ឈមណ្ឌលលក់ទំនិញអន្តរជាតិបោះដុំដ៏ធំបំផុតនៅទូទាំងប្រទេស ហើយក៏ជាមជ្ឈមណ្ឌលទេសចរណ៍ និងកន្លែងកំសាន្តធំជាងគេបំផុតផងដែរ។ វាជាវិថីថ្មើជើងលំដាប់អន្តរជាតិ ដែលមានរចនាបទចំនួន១០ប្លែកពីគ្នានៅតំបន់នេះ ដោយមានវិថីអាហារលំដាប់ពិភពលោក អាចញុំាអាហារមកពីគ្រប់ប្រទេសទាំងអស់ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ពិភ ពលោក និងជាចំណតតំបូងសម្រាប់ទេសចរណ៍ពិភពលោក ដែលមកកាន់ក្រុងភ្នំពេញ។
TCC TRIUMPH Commercial Center ប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដូចជា ខុនដូលំដាប់អន្តរជាតិ ការិយាល័យលំដាប់អន្តរជាតិ ផាប់ស្រ្ទីតលំដាប់អន្តរជាតិ វិថីសិល្បៈ វិថីតារា ឆាកសម្តែងនៅភ្នំពេញជាដើម។
សម្រាប់បងប្អូនចង់បានទីតាំងលក់នៅ TCC ជាន់ផ្ទាល់ដី Ground floor shop lots ជាលក្ខណៈចង់វិនិយោគ ទិញទុកលក់ទំនិញខ្លួនឯងសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៨ ៨២២ ៩៨៨, ០៩៧ ៧៥០ ៧០០០៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))