ភ្នំពេញ៖តាមការអោយដឹងពីលោក ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញថា មានក្រុមហ៊ុនចិនមួយ បានទទួលការអនុញ្ញាតអោយវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ។យោងតាមហ្វេសប៊ុកផេករបស់លោក ដួង តារា ដែលបង្ហោះកាលពីវេលាម៉ោងជាង១២ យប់រំលងអាធ្រាត្រ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានអោយដឹងទៀតថា តាមការរៀបរាប់ជំហានដំបូង គឺ តំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រើនរយហិកតានៅ ខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លាអាមេរិក ប៉ុន្តែ ក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដីគាត់ ។ពេលនេះភាគីចិនយំក៏មិនចេញ ព្រោះអស់ដីជាច្រើនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លាអាមេរិក ហើយលុយដែលយកមកទិញដីនេះគឺជាលុយក្រុមហ៊ុនរដ្ឋចិន។ បើយកដីមិនបានវិញទេ ពេលវិលទៅចិនវិញគឺប្រឈមនឹងជាប់គុកទៀតផង ។នៅពេលនេះ ពួកគាត់បានមកជួបលោក ដួង តារា ហើយ លោក ដួង តារា កំពុងពិនិត្យករណីមួយនេះ ។លោក ដួង តារា សង្កត់ធ្ងន់ថា «យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង» ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ