ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
តំណាង ឯ.ឧ ស៊ូម សារឿន ប្រធានសមាគ​រាជសីហ៍ នាំអំណោយជាម៉ាស៊ីនចម្រោះទឹកស្អាត២គ្រឿង តម្លៃជាង១០ម៉ឺនដុល្លារ ផ្គត់ផ្គង់ទឹកស្អាតជូន ពលរដ្ឋ ៥៦១​គ្រួសារ​ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព
Sun,25 October 2020 (Time 10:31 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 443នាក់)


ខេត្តបន្ទាយមានជ័យ​៖ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះទឹកជំនន់ និង អនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យផ្គត់ផ្គង់ទឹកស្អាតជូន ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ ដែលកំពុងស្នាក់នៅ ទីទួលសុវត្ថិភាព នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ លោក ទ្រឿង​ សំរិទ្ធ​ អគ្គលេខាធិការង និងជា ប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប​ តំណាង​ឲ្យ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគ​រាជសីហ៍ បានខិតខំកៀរគរជំនួយពីអង្គការ រួចបានដឹកនាំសហការី ចុះផ្តល់និងជួយតំឡេីងម៉ាស៊ីនចម្រោះទឹកស្អាតចល័តខ្នាតធំចំនួន០២គ្រឿង​​ ដើម្បីផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន​៥៦១​ គ្រួសារ​ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ២ទីតាំងផ្សេងគ្នាគឺ៖
ម៉ាស៊ីនទី១-តម្លើងនៅ ផ្លូវវៀង​ក្រុង​ ភូមិស្រះជីក​ ឃុំបត់ត្រង់​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ (៣២១គ្រួសារ) និង
ទី២-តម្លើងនៅ តារាងបាល់​សែសិន​ ភូមិក្បាលស្ពាន​ សង្កាត់ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ (២៤០គ្រួសារ​)។
សូមជម្រាបថា ម៉ាស៊ីនចម្រោះទឹកស្អាតចល័តខ្នាតធំទាំង២គ្រឿងនេះ មានតម្លៃជាង១០ម៉ឺនដុល្លារ និងមានសមត្ថភាពផលិតទឹកស្អាតពីប្រភពទឹកជំនន់នោះតែម្តង បាន១៥០០លីតក្នុងមួយម៉ោង​ សម្រាប់បម្រើសេចក្តីត្រូវការជូនបងប្អូនប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននេះ។
លោក​ ទ្រឿង​ សំរិទ្ធ​ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តម ស៊ូម សារឿន ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសាទឹកជំនន់​ និងបានណែនាំឲ្យយកចិត្តទុកដាក់​ចំពោះ​សុខភាព​ និងអនាម័យ​ ដើម្បីបង្ការជំងឺផ្សេងៗ​ ការពារសត្វទិចឬខាំ​ ហេីយក៏បាន​ក្រេីនរំលឹងឲ្យបងប្អូនមានស្មារតីប្រុងប្រយ័ត្ន​ខ្ពស់ មេីលថែកូនចៅតូចៗឲ្យបានល្អជៀសវៀង ហានិភ័យនានាដែលអាចកេីតឡេីងជាយថាហេតុ។ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ