កំពង់ឆ្នាំង ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិ៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។ជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាំងវ៉ាង ប្រុសអាយុ ២៥ឆ្នាំ រស់នៅផ្ទះបណ្ដែតទឹក ក្នុងភូមិសង្កាត់ខាងលើ តែងពាក់មុខរបាំងមុខបន្លំភ្នែកសមត្ថកិច្ច ក្នុងការជិះកាណូតលក់ថ្នាំញៀន។មន្រ្តីនគរបាលចុះបង្ក្រាប បានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ខាងជំនាញបានរាយការណ៍ជូនស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី និងសុំការអនុញ្ញាតពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការឆែកឆេរនៅពីលើផ្ទះរបស់ជនសង្ស័យខាងលើ និងនាំយកមកការិយាល័យគ្រឿងញៀនខេត្តដើម្បីធ្វើការសាកសួរបន្ត។នៅពេលនោះ សមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ ដាវមួយ កាណូតមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅតាមដងទន្លេ រួមនិងមធ្យោបាយបម្រើដល់ការជក់មួយចំនួនផងដែរ។ ជនសង្ស័យដែលជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀត ឈ្មោះ ថាយ ង្វៀងយ៉ាំងយាក បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់។ ជនសង្ស័យដែលឃាត់ខ្លួនបាន រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ